ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច
16/12/2016 10:04
(VOVworld) – នាថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចនៅ ជប៉ុន បានដំណើរការចរចារវង់ទី ២ ស្តីពីផែនការ សហប្រតិបត្តិការសេដ្ឋកិច្ចតាម ការផ្តើមគំនិត របស់លោក Shinzo Abe សំដៅទទួលបានការបោះ ជំហានក្នុងការ ដោះស្រាយជំលោះអធិបតេយ្យភាព ម ផងដែរ។

ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច (VNA) (VOVworld) – នាថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចនៅ ជប៉ុន បានដំណើរការចរចារវង់ទី ២ ស្តីពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច តាម ការផ្តើមគំនិតរបស់លោក Shinzo Abe សំដៅទទួលបានការបោះជំហាន ក្នុងការ ដោះស្រាយជំលោះអធិបតេយ្យភាពដែលអូសបន្លាយរាប់សិបឆ្នាំកន្លង ទៅ ក៏ដូចជា ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម ផងដែរ។ តាម ប្រភពព័ត៌មានរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា៖ តូក្បូលៃទុកចំនួន ប្រាក់ ៣០០ ពាន់លានយ៉េន (ស្មើនឹង ២,៥៤ ពាន់លានដុល្លាអាមេរិក) ក្នុងផែន ការ សហប្រតិបត្តិការសេដ្ឋកិច្ចរួមមានចំណុចទាំង ៨ ដោយមានការចូលរួម របស់ផ្នែក សេដ្ឋកិច្ចឯកជន។ តាមនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន ឯកភាពអំពីគំរោង ការណ៍ធ្វើអាជីវកម្មលើអណ្ដូងឧស្ម័ន្ធធម្មជាតិដោយទ្រង់ ទ្រាយធំនៅឧបទ្វីប Gydan ចំណុះតំបន់ឆ្នេរសមុទ្រសីបេរីរបស់រុស្ស៊ី។ សហគ្រាស ធំៗរបស់ជប៉ុនក្នុងនោះមានក្រុមហ៊ុនមួយចំនួនដែលបានចូលរួមគំរោងការ ណ៍ឧស្ម័ន្ធដុតនៅ Sakhalin នឹងវិនិយោគធ្វើអាជីវកម្មអណ្តូងឧស្ម័ន្ធដុតពោល ខាងលើ។ ការងារផលិតឧស្ម័ន្ធដុតនៅអណ្តូងនេះគ្រោងនឹងចាប់ផ្តើមនាដើម ឆ្នាំ ២០២៣៕
Related






