VOV WorldVOV World
ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនឯកភាពថា នឹងបន្តចរចារអំពីជំលោះដែនដី
03/09/2016 08:22
(VOVworld) - នាថ្ងៃទី២ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបចរចារជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ ប៉ែកខាងកើតលើកទី(EEF)។
ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនឯកភាពថា នឹងបន្តចរចារអំពីជំលោះដែនដី
ប្រជុំកោះជំលោះ Kuril រវាងជប៉ុននិងរុស្ស៊ី (រូបថត៖ Sputnik News) (VOVworld) - នាថ្ងៃទី២ កញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួប ចរចារជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅទីក្រុង Vladivostok សហព័ន្ធ រុស្ស៊ី នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី(EEF)។ ខ្លឹមសារ ស្នូលនៃជំនួបចរចារលើកនេះ គឺសំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេស ទាំងពីរ។ប្រកាសអំពីលទ្ធផលនៃជំនួបចរចារនេះ រដ្ឋមន្រ្តីការបរទេស រុស្ស៊ីលោក Sergei Lavrov ឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើការ បន្តចរចារអំពី បញ្ហាជំលោះដែនដីទាក់ទិនដល់ប្រជុំកោះចំនួន២ ដែលម៉ូស្គូហៅថា Kuril ខាង ត្បូង ហើយតូក្យូហៅថា តំបន់ដែនដីប៉ែកខាងជើង៕