VOV WorldVOV World
ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy
08/02/2017 07:13
(VOVworld) – ក្នុងការចរចារតាមទូរស័ព្ទ នាថ្ងៃទី ៧ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន ឯកភាពអំពីរូបសណ្ឋានរៀបចំបណ្ដាការចរចារដោះ ស្រាយជំលោះនៅអ៊ុយក្រែនតាមយន្តការនៃក្រុម ប្រទេសចំនួន ៤ ឬហៅថាក្រុម Normandy ព្រមទាំង ប្រកាស ថា៖ ភាគីទាក់ទិនានាត្រូវឈប់បាញ់នៅតំបន់ ខាងកើតប្រទេសអឺរ៉ុបខាងកើតនេះ ផងដែរ។
ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy
ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy (VNA) (VOVworld) – ក្នុងការចរចារតាមទូរស័ព្ទ នាថ្ងៃទី ៧ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី  លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន  ឯកភាពអំពីរូបសណ្ឋានរៀបចំបណ្ដាការចរចារដោះស្រាយជំលោះនៅអ៊ុយក្រែន តាមយន្តការនៃក្រុមប្រទេសចំនួន ៤ ឬហៅថាក្រុម Normandy ព្រមទាំង ប្រកាស ថា៖ ភាគីទាក់ទិនានាត្រូវឈប់បាញ់នៅតំបន់ខាងកើតប្រទេសអឺរ៉ុបខាងកើត នេះ ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបនេះសុទ្ធតែគាំទ្រការបង្កើនការខំប្រឹងប្រែង ការទូត សំដៅសហការដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។ ជាពិសេស ភាគី ទាំងពីរបានផ្តោតទៅលើការសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសនាពេលខាង មុខនិង ថ្នាក់ឧបការីរបស់អ្នកប្រមុខរដ្ឋតាមយន្តការនៃក្រុម Normandy​។ លោក  Vladimir Putin និងលោកស្រី Angela Merkel  ក៏បានឯកភាពការស្តារ ឡើងវិញយន្តការ ឈប់បាញ់នៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ព្រមទាំង​ គាំទ្រការ ខំប្រឹងប្រែងនៃ គណៈប្រតិភូឃ្លាំមើលពិសេសនៃអង្គការសន្តិសុខនិងសហ ប្រតិបត្តិការអឺរ៉ុប (OSCE) ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត  រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Pavel Klimkin នាថ្ងៃទី ៧ កុម្ភៈ បាន ប្រកាសថា៖ ច្បាប់អាជ្ញាសឹកអាចត្រូវបានអនុវត្តប្រសិនបើស្ថានភាពសន្តិសុខ នៅអ៊ុយក្រែនអាក្រក់​ទៅៗ៕