VOV WorldVOV World
ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥
22/12/2015 10:36
(VOV)_នាថ្ងៃទី២១ ធ្នូ តំបន់ជាច្រើនក្នុងទូទាំងប្រទេស បានរៀបចំពិធីជួប​មុខ ចុះសាកសួរសុខទុក្ខ ជូនអំណោយ អបអរសាទរអ្នកមុខ អ្នកការ និង​សាសនិកជន ក្នុងឱកាសបុណ្យណូអែល២០១៥។ នៅទីក្រុងហាណូ
ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥
ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥           (VOV)_នាថ្ងៃទី២១ ធ្នូ តំបន់ជាច្រើនក្នុងទូទាំងប្រទេស បានរៀបចំពិធីជួប​មុខ  ចុះសាកសួរសុខទុក្ខ ជូនអំណោយ អបអរសាទរអ្នកមុខ អ្នកការ និង​សាសនិកជន  ក្នុងឱកាសបុណ្យណូអែល២០១៥។           នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងនគរបាល ឧត្តមសេនីយ៍ឯក To Lam បានផ្ញើសេចក្ដីជូនពរចំពោះ កាឌីណាល វិមានអាសឺវែក​​ហាណូយ ​លោក Nguyen Van Nhon ​រួមជាមួយអ្នកមុខ​ អ្នកការ ​និងសាសនិកកាតូលិកនៅទីក្រុងហាណូយ សូមអោយមាន សុភមង្គល និងសុខសាន្តត្រាណ។            គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen ដឹកនាំដោយលោក​ស្រី​  H’Ngam Nie Kdam អនុប្រធានគណៈកម្មាធិការ បានអញ្ជើញទៅសាកសួរសុខ​ ទុក្ខ ​ជូនពរអ្នកមុខ អ្នកការ ជនរួមជាតិកាន់សាសនា កាតូលិក ប្រូតេស្ដង់ នៅ​ ខេត្ត Dak Lak , Gia Lai, Kontum. នៅទីនេះ លោកស្រី H’Ngam Nie Kdam បាន ប្រសិទ្ធិធិពរជូនអ្នកមុខ អ្នកការ និង ជនរួមជាតិកាន់សាសនា ​កាតូលិក ប្រូតេ ស្ដង់ នៅបណ្ដាខេត្ត Tay Nguyen មានបុណ្យណូអែលមួយប្រកប​ដោយសុខ សាន្តត្រាណ សប្បាយរីករាយ និងឆ្នាំថ្មីសុភមង្គល។ ទន្ទឹមនឹងនោះ លោកស្រី  H’Ngam Nie Kdam ក៏បានលើកសរសើរបណ្ដាការខំប្រឹង​ប្រែងរបស់​សាសនិក ជន ក្នុងការអនុវត្តល្អគ្រប់ចលនាប្រឡងប្រណាំង ស្នេហារជាតិ ​ជួយឧបត្ថម្ភគ្នា ទៅវិញទៅមកអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម រក្សារឹងមាំសន្តិសុខនយោបាយក្នុងតំបន់ រួម​ចំណែកសាងតំ បន់ Tay Nguyen នេះកាន់តែសម្បូរធូធារ ស្អាត តទៅទៀត។           នាថ្ងៃទី២១ ធ្នូ គណៈកម្មាធិការបក្សទីក្រុង Quang Ninh បានរៀបចំពិធី​ជួប មុខក្រុមអាសឺវែកក្នុងតំបន់ខេត្ត។ ថ្លែងមតិនៅទីនេះ អាសឺវែក Daminh Nguyen Chan Hung បានអះអាងថា៖           “ យើងខ្ញុំសប្បាយរីករាយណាស់ ដោយការស្និទ្ធិស្នាល ដោះស្រាយ​បញ្ហា ​ប្រកប​ដោយលឿនសមហេតុសមផល របស់ខេត្ត Quang Ninh ក្នុងបណ្ដា​បញ្ហា​ ដែល​ទាក់​ទិន​ដល់សាសនា។ យើងខ្ញុំជឿជាក់ទាំងស្រុងទៅលើគោលមាគា៍  គោលនយោបាយរបស់បក្ស និងរដ្ឋឪ។ យើងខ្ញុំសូមសន្យានឹងជំរុញ លើក ដម្កើងសាសនិកជនក្នុងខេត្តនឹងន​រចិត្ត ពលកម្ម​ ផលិតកម្ម រួមចំណែកសំខាន់  ក្នុងការ​កសាង ​សង្គម ប្រទេសជាតិ ​ប្រកបដោយសម្បូរធូធារ និងខ្លាំងមាំមួនជាង  ​ពីមួយថ្ងៃទៅមួយថ្ងៃ៕​ ”