VOV WorldVOV World
ថ្នាក់ដឹកនាំតំបន់ជូនពរគ្រិស្ដសាសនិកនិងប្រូតេស្ដង់ក្នុងឱកាសបុណ្យណូអ៊ែល២០១៥
23/12/2015 11:19
(VOVworld)-ក្នុងឱកាសបុណ្យណូអ៊ែល២០១៥ នាព្រឹកថ្ងៃទី២៣ធ្នូ សមាជិក ការិយាល័យនយោបាយ លោក Le Hong Anh បាន
ថ្នាក់ដឹកនាំតំបន់ជូនពរគ្រិស្ដសាសនិកនិងប្រូតេស្ដង់ក្នុងឱកាសបុណ្យណូអ៊ែល២០១៥
(VOVworld)-ក្នុងឱកាសបុណ្យណូអ៊ែល២០១៥ នាព្រឹកថ្ងៃទី២៣ធ្នូ សមាជិក ការិយា ល័យនយោបាយ លោក Le Hong Anh បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ វិមានអាហ្សេវ៉ែកទីក្រុងហាណូយ និង កាឌីណាល់ Nguyen Van Nhon អាហ្សេវ៉ែក មណ្ឌលប្រូតេស្ដង់វៀតណាម (ភាគ ខាងជើង)និងប៉ាស្ទ័ Nguyen Huu Mac។ ក៏ក្នុងថ្ងៃ ដដែល ថ្នាក់ដឹកនាំទីក្រុង​ហូជី មិញដឹកនាំដោយលោក Vo Van Thuong សមាជិក មជ្ឈឹមបក្ស និងជាលេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង បានទៅទស្សនាគណៈ កម្មការសាមគ្គី​សាសនាកាតូលិកទីក្រុង វិមានអាហ្សេវ៉ែកនិងសមាគមប្រូតេស្ដង់វៀត ណាមភាគខាង​ត្បូង។ តាងនាមគ្រឹស្តសសានិកទីក្រុង បុព្វជិក Phan Khac Tu អនុប្រធាន គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមបានឲ្យដឹងថា៖        “ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់គ្រឹស្តសាសនិកទីក្រុង បានដើរ តួនាទីសំខាន់ក្នុងចលនារួមទូទាំងប្រទេស។ យើងខ្ញុំជឿជាក់ថា នឹង ជម្រុញយ៉ាង ខ្លាំងក្លាថែមទៀតចលនានូវប្រឡងប្រណាំងស្នេហាជាតិក្នុង សមាគមគ្រឹស្តសាស និក ដើម្បីឲ្យសក្តិសមជាទីក្រុងមានស្នាដៃច្រើន រួមជាមួយចលនារួមរបស់ ទីក្រុងក៏ដូចជារបស់ប្រទេសជាតិទាំងមូល”ផងដែរ៕