ថ្នាក់ដឹកនាំវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
13/10/2015 06:33
(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោត មុននឹងប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាថ្ងៃទី១២តុលា អគ្គលេខាបក្សក្មុយនិស្តវៀតណាម

លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតខ័ណ្ឌ Ba Dinh និង Tay Ho (VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតមុននឹងប្រជុំលើកទី១០រដ្ឋ សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី១២តុលា អគ្គលេខាបក្សក្មុយនិស្តវៀត ណាមលោក Nguyen Phu Trong រួមជាមួយគណៈប្រតិភូសមាជិកសភាហាណូយ បានជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Tay Ho (នៅក្រុង ហាណូយ)។ នៅទីនេះលោកអគ្គលេខាក៏បានយល់ព្រមជាមួយការវាយតម្លៃរបស់ អ្នកបោះឆ្នោត ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិដែលមានបំរ៉ែបំរួល យ៉ាងសកម្ម។ ជាពិសេសនាពេលខាងមុខ វៀតណាមបានត្រៀមខ្លួនជាស្រេច ទទួលយកទាំងឱកាសនិងការសាកល្បងក្នុងដំណើរការបង្កើតសហគមន៍អាស៊ាន ក៏ដូចជាការដែលវៀតណាមទើបនឹងបញ្ចប់ចរចារស្តីពូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ។ លោក Nguyen Phu Trong មានប្រសាសន៍ថា៖ “យើងត្រូវបន្តការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាថែមទៀតអំពីការត្រិះរិះ អំពីការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកម្មាភិបាល។ ដល់ឆ្នាំ២០១៦ខាងមុខ មហាសន្និបាតបក្ស លើកទី១២ នឹងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ដំណាក់កាលជាបន្ត”។ លោកប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតក្រុងហូជីមិញ ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយ គណៈប្រតិភូសមាជិកសភាក្រុងហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតខ័ណ្ឌទី១។ ក្នុងការផ្លាស់ប្តូរជាមួយអ្នកបោះឆ្នោតអំពីកិច្ចការកម្មាភិ បាល ក្នុងនោះមានការត្រៀមរៀបចំកម្មាភិបាលសម្រាប់មជ្ឈឹមនីតិកាលទី១២ លោក Truong Tan Sang បានលើកច្បាស់ថា អ្នកបោះឆ្នោតមានសិទ្ធិជ្រើសរើស និងម្ចាស់ ការផ្តល់មតិដើម្បីអាចជ្រើសរើសកម្មភិបាលមានសមត្ថភាព។ ក្នុងកាលៈ ទេសៈ ដែលវៀតណាមធ្វើសមាហរណកម្មកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយ នាថ្មីៗនេះ វៀតណាមទើបនឹងសម្រេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) លោក Truong Tan Sangបានសង្កត់ធ្ងន់ថ្ងា៖ “កុំគិតថា TPP ដែលបានចុះហត្ថលេខាហើយគឺយើងនឹងទទួលបានជោគជ័យ ភ្លាមមួយរំពេចនោះ តាមពិត យើងត្រូវកសាងខឿនសេដ្ឋកិច្ចមានគុណភាណ មាន ប្រសិទ្ធភាពនិងមានការប្រគួតប្រជែងខ្ពស់ទៀត។ បើដូច្នេះ យើងត្រូវផ្លាស់ប្តូររបៀប ធ្វើការនិងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា មុនបង្អស់គឺត្រូវកាត់បន្ថយភាពខ្ជះខ្ជាយ ផង”៕
Related






