ថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១១
11/01/2015 15:50
(VOVworld) - បន្តសកម្មភាពថ្ងៃធ្វើការទី ៧ នៃសន្និបាត លើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១១

បន្តសកម្មភាពថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១១ (Image: VOV) (VOVworld) - បន្តសកម្មភាពថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការ មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១១ នាព្រឹកថ្ងៃទី ១១ មករា អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានធ្វើ អធិបតីសម័យប្រជុំ។ ក្នុងសម័យប្រជុំលើកនេះអង្គសនន្និបាាតផ្ទៀងស្តាប់របាយការ ណ៍ស្តីពីការយកសន្លឹកទំនុកទុកចិត្តចំពោះបណ្តា សមាជិកការិយាល័យនយោបាយ និងបណ្ដាសមាជិកគណះលេខានីតិកាលទី១១។ សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈឹមបក្សនិងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស លោក To Huy Rua បានអានសេចក្តីស្នើរបស់ការិយាល័យនយោបាយស្តីអំពីការបោះឆ្នោត បំពេញ បន្ថែមសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១១។ សមាជិក ការិយាល័យ នយោបាយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹម លោក Ngo Van Du បានថ្លែងសេចក្តីស្នើរស្តីពីការពិនិត្យមើលនិងដោះស្រាយ បញ្ហាសំខាន់មួយចំនួន ជាដើម។ នារសៀលថ្ងៃដដែលបណ្តាសាមជិកគណះកម្មាធិការ មជ្ឈឹមពិភាក្សាតាមក្រុមៗអំពីគំរោងការណ៍អភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានដល់ ឆ្នាំ ២០២៥៕
Related






