តម្កល់ការសម្រេចផ្តន្ទាទោសសមាជិកសភាគណៈបក្សប្រឆាំងនៅកម្ពុជាលោក អ៊ុំ សំអាន
24/12/2016 08:42
(VOVworld) - តុលាការសាលាឧទ្ធរណ៍កម្ពុជានាថ្ងៃទី ២៣ ធ្នូ បានចេញប្រកាសតម្កល់សេចក្ដីសំរេចរបស់ តុលាការសាលាដំបូងចំពោះលោក អ៊ុំ សំអាន សមា ជិកសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ពាក់ព័ន្ធនឹងការញុះញង់បង្កចលាចលទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងញុះញង់ការរើសអើង។

សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក អ៊ុំ សំអាន (រូបថត៖phnompenhpost) (VOVworld) - តុលាការសាលាឧទ្ធរណ៍កម្ពុជានាថ្ងៃទី២៣ ធ្នូ បានចេញប្រកាស តម្កល់សេចក្ដីសំរេចរបស់តុលាការសាលាដំបូងចំពោះលោក អ៊ុំ សំអាន សមាជិក សភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ពាក់ព័ន្ធនឹងការញុះញង់បង្ក ចលាចលទៅលើសន្តិសុខសណ្ដាប់ធ្នាប់ សង្គមនិងញុះញង់ការរើសអើង។តាមនោះ លោក អ៊ុំ សំអាន ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេល២ឆ្នាំ៦ខែហើយ ទទួលរងពិន័យជាប្រាក់ចំនួន៤លានរៀល ។សាលក្រមរបស់តុលាការសាលាដំបូង លើកច្បាស់ថា លោក អ៊ុំ សំអាន បាន ញុះញង់បង្កឲ្យមានភាពចលាចលចំពោះ សន្តិសុខសណ្ដាប់ធ្នាប់សង្គមតាមរយៈបទសរសេរនិងការអត្ថាធិប្បាយទាក់ទិន ដល់បញ្ហាផែនទីព្រំដែនរវាងកម្ពុជានិងវៀតណាម៕
Related






