VOV WorldVOV World
តំលៃប្រេងឆៅពិភពលោកបន្តធ្លាក់ចុះ
10/09/2015 08:05
(VOVworld) - តំលៃប្រេងឆៅរបស់អាមេរិកនាថ្ងៃទី៩ កញ្ញា បានធ្លាក់ចុះក្រោម កំរិត ៤៥ដុល្លាអាមេរិកលើ ១ធុង ក្រោយពីស្ថាប័នគ្រប់គ្រងព័ត៌មានថាមពល (EIA) ទម្លាក់កំរិតព្យាករណ៍តំលៃប្រេងឆៅក្នុងឆ្នាំ ២០១៥និងឆ្នាំ២០១៦។
តំលៃប្រេងឆៅពិភពលោកបន្តធ្លាក់ចុះ
(VOVworld) - តំលៃប្រេងឆៅរបស់អាមេរិកនាថ្ងៃទី៩ កញ្ញា បានធ្លាក់ចុះក្រោមកំរិត ៤៥ដុល្លាអាមេរិកលើ១ធុង ក្រោយពីស្ថាប័នគ្រប់គ្រងព័ត៌មានថាមពល (EIA) ទម្លាក់ កំរិតព្យាករណ៍តំលៃប្រេងឆៅក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦។តាមតួរ លេខនៃមណ្ឌល ផ្លាស់ប្ដូរទំនិញញូវយ៉ក នាថ្ងៃទី៩ កញ្ញា តំលៃប្រេងឆៅ WTI របស់អាមេរិកបានធ្លាក់ ៣,៩% ចុះ៤៤,១៥ដុល្លាអាមេរិកក្នុង១ធុង។នេះជាតំលៃ ទាបបំផុតនៃប្រេងឆៅអាមេ រិកក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ។នៅទីផ្សារ ឡុងដ៍របស់អង់គ្លេស តំលៃប្រេង ឆៅ ក៏បានធ្លាក់៣,៩% ចុះត្រឹម៤៧,៥៨ដុល្លា អាមេរិកក្នុង១ធុង ទាបបំផុតតាំងពីថ្ងៃ ២៧ សីហាមក។គិតតាំងពីដើមឆ្នាំ២០១៥ មកតំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិង ពិភពលោកបានធ្លាក់ចុះរហូតដល់១៧%៕