តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ
09/10/2015 07:46
Vovworld-តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោក នាថ្ងៃទី៨តុលាបានកើនឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង

តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ Vovworld-តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកនាថ្ងៃទី៨តុលា បានកើនឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅបន្ទាប់ពីមានការព្យាករណ៍ ថា តំលៃនៃប្រភេទឥន្ធនៈនេះក្នុងអំឡុង២ឆ្នាំខាងមុខនឹងកើនឡើងយ៉ាងខ្លាំង។ តាមទិន្នន័យពីមណ្ឌលពាណិជ្ជកម្ម New York នាថ្ងៃទី៨តុលាគឺតំលៃប្រេងឆៅ WTI របស់អាមេរិកកើនឡើង១,៦២ដុល្លារអាមេរិក(៣,៤%)ឡើងដល់៤៩,៤៣ដុល្លារក្នុង មួយធុង។ នេះជាកំរិតខ្ពស់បំផុតនៃប្រភេទប្រេងនេះគិតតាំងពីថ្ងៃទី២១កក្កដាមក។ នៅទីផ្សារក្រុងឡុង(អង់គ្លេស) តំលៃប្រេងឆៅ Brent បានកើនឡើង៣,៤%ឡើងដល់ ៥៣,០៥ដុល្លារអាមេរិកក្នុងមួយធុង។ដូច្នេះក្នុងសប្ដាហ៍កន្លងទៅតំលៃប្រេងឆៅនៅ ទីផ្សារអាមេរិកនិងពិភពលោកបានកើនឡើង៨%៕
Related
More




