តំលៃប្រេងអាមេរិកនិងពិភពលោកកើនយ៉ាងខ្លាំងបំផុតក្នុងរយៈពេលមួយខែកន្លងទៅ
17/09/2015 10:01
(VOVworld) – ការដែលបរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំង ផ្ទុកបម្រុងយុទ្ធសាស្ត្រនិង បរិមាណធ្វើអាជីវកម្មប្រចាំ ថ្ងៃរបស់អាមេរិកសុទ្ធតែថយចុះ ជាមូលហេតុបណ្ដាល ឲ្យតំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោក ក្នុងថ្ងៃទី១៦ កញ្ញា កើនឡើង យ៉ាងខ្លាំងបំផុតក្នុងរយៈពេលមួយខែកន្លងទៅ។

(VOVworld) – ការដែលបរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំងផ្ទុកបម្រុងយុទ្ធសាស្ត្រនិង បរិ មាណធ្វើអាជីវកម្មប្រចាំថ្ងៃរបស់អាមេរិកសុទ្ធតែថយចុះ ជាមូលហេតុបណ្ដាលឲ្យ តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកក្នុងថ្ងៃទី១៦ កញ្ញា កើនឡើងយ៉ាង ខ្លាំងបំផុតក្នុងរយៈពេលមួយខែកន្លងទៅ។នាថ្ងៃទី១៦ កញ្ញា តំលៃប្រេងឆៅ WTI របស់អាមេរិក បានកើន៥,៧% ឡើងដល់៤៧,១៥ដុល្លាអាមេរិកក្នុងមួយធុង។នេះ ជាតំលៃខ្ពស់បំផុតរបស់ប្រេងឆៅ WTI តាំងពីថ្ងៃទី៣១ សីហាមក។នៅទីផ្សារឡុងដ៍ តំលៃប្រេងឆៅ Brent បានកើន៤,៤២% ឡើង៤៩,៧៥ដុល្លាអាមេរិកក្នុង មួយធុង៕
Related
More




