តំណាងជាង១ពាន់នាក់ចូលរួមមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤
01/11/2016 08:49
(VOVworld) - ក្រោមប្រធានបទ “ខ្សែភាពយន្ត-ធ្វើ សមាហរណកម្មនិងអភិវឌ្ឍន៍ដោយនិរន្តរភាព” មហោ ស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤ ប្រារព្ធ ឡើងនាយប់ថ្ងៃទី១ វិច្ចិកា។

ទិដ្ឋភាពនៃសន្និសីទកាសែតឧទ្ទេសនាមអំពីមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤។ (VOVworld) - ក្រោមប្រធានបទ “ខ្សែភាពយន្ត-ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ ដោយនិរន្តរភាព” មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤ ប្រារព្ធឡើង នាយប់ថ្ងៃទី១ វិច្ចិកា។តំណាងជាង១ពាន់នាក់ជាតារាសម្ដែងនិងអ្នកផលិត ភាពយន្ត នៅក្នុងនិងក្រៅប្រទេសចូលរួមមហោស្រពឆ្នាំនេះ។ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃ ទី៥ វិច្ចិកា មហោស្រពលើកនេះឧទ្ទេសនាមជាមួយទស្សនិកជនវៀតណាមនូវខ្សែ ភាពយន្តចំនួន១៤៦ខ្សែមកពី៤៣ប្រទេសនិងតំបន់ដែនដី។អនុរដ្ឋមន្រ្តីក្រសួង វប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien ឲ្យ ដឹងថា៖ “មហោស្រពខ្សែភាពយន្តកំពុងក្លាយទៅជាឆាកធំមួយ ក្លាយទៅជាឱកាស ដើម្បីសិល្បៈករជាតិនិងអន្តរជាតិជួបប្រាស្រ័យ រៀនសូត្រគ្នាទៅវិញទៅមក។នេះ ក៏ជា ឱកាសដើម្បីឧទ្ទេសនាមអំពីរដ្ឋធានីហាណូយដែរ”៕
Related






