តំណាងនៃប្រទេសនានាចូលរួមជំនួបចរចារ៦ភាគីសំដៅពិភាគ្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ
12/01/2016 07:01
(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី ១១ មករា បានឲ្យដឹងថាតំណាងនៃប្រទេសនានាចូល រួមដំណើរការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែរនៅឧប ទ្វីបកូរ៉េ នឹងជួបចរចារក្នុងសប្ដាហ៍នេះដើម្បីពិភាគ្សា អំពីការទប់ទល់នឹងការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកាលពីសប្ដាហ៍មុន។

ទាហានកូរ៉េខាងត្បូងដាក់របាំងនៅខ្សែផ្លូវនាំទៅមជ្ឈមណ្ឌល Kaesong ដែលនៅជិតតំបន់គ្មានយោធារវាងកូរ៉េទាំងពីរភាគ (រូបថត៖AFP/TTXVN) (VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១១ មករា បានឲ្យដឹងថា តំណាងនៃប្រទេសនានាចូលរួមដំណើរការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ នឹងជួបចរចារក្នុងសប្ដាហ៍នេះដើម្បីពិភាគ្សាអំពីការទប់ទល់នឹងការ សាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កាល ពីសប្ដាហ៍មុន។ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ ក្រសួងពោលខាងលើ បាន ឲ្យដឹងថា បេសកជនពិសេសរបស់កូរ៉េខាងត្បូងនឹងជួបចរចារជាមួយ តំណាងរបស់ អាមេរិក និងជប៉ុន នៅទីក្រុងសេអ៊ូលនាថ្ងៃទី១៣ មករា ខាងមុខ។នៅជំនួបនេះ ភាគីនានានឹងពិភាគ្សាអំពីវិធានការទ្វេភាគីនិងពហុភាគី ក្នុងនោះ មានសេចក្ដី សំរេចចិត្តដ៏ខ្លាំងក្លានិងពេញលេញរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ក្រោយពី នោះ បេសកជនពិសេសកូរ៉េខាងត្បូងនឹងទៅកាន់ចិននាថ្ងៃទី១៤ មករា ដើម្បីជួប ចរចារជាមួយតំណាងរបស់ចិនអំពីបញ្ហានានានៅឧបទ្វីបកូរ៉េ៕
Related






