ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមរួម ចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២
06/04/2015 10:14
(VOVworld) - នេះគឺជាការអះអាងរបស់លោក Hua Liping សាស្ត្រាចារ្យវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ អាស៊ីប៉ាស៊ីហ្វិកនិងសកល នៃវិទ្យា ស្ថានវិទ្យាសាស្ត្រ សង្គមចិន នាពេលឆ្លើយតបសម្ពាសន៍ជាមួយអ្នកយក ព័ត៏មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅចិន។

(VOVworld) - ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២។នេះគឺជាការអះអាងរបស់លោក Hua Liping សាស្ត្រាចារ្យវិទ្យាស្ថានស្រាវជ្រាវយុទ្ធ សាស្ត្រអាស៊ីប៉ាស៊ីហ្វិកនិងសកល នៃវិទ្យា ស្ថានវិទ្យាសាស្ត្រសង្គមចិន នាពេល ឆ្លើយតបសម្ពាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅចិន។ សាស្ត្រាចារ្យ Hua Liping ចាត់ទុកថា ដំណើរ ទស្សនកិច្ចលើកនេះរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong មានអត្ថន័យ ប្រវត្តិសាស្ត្រនិងជាក់ស្ដែងដ៏ធំធេង ណាស់ ដោយសារប្រព្រឹត្តទៅក្នុងចំឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៦៥នៃ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ សាស្ត្រាចារ្យ Hua Liping តាមលោករូបនេះថា នាពេលខាងមុខ ប្រទេសទាំង២ត្រូវអភិវឌ្ឍន៍ទំនាក់ទំនង ក្នុង ក្របខ័ណ្ឌដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យដែលបានបង្កើត ឡើង៨ឆ្នាំ មុននេះ ក្នុងនោះជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការរវាងបក្ស ទាំង២ សំដៅបង្កើន ទំនុកទុកចិត្តនយោបាយ ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ សាស្ត្រាចារ្យ Hua Liping ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខា បក្ស Nguyen Phu Trong នឹង ទទួលបានជោគជ័យ រួមចំណែកបង្កើនចំណងមិត្ត ភាពរវាងបក្សទាំង២ថែមទៀត៕
Related






