ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសអឺរ៉ុបចំនួន៣របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
16/04/2017 07:33
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុង ហាណូយ

លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម (VOVworld)-នាព្រឹកថ្ងៃទី១៥មេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុង ហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុប ចំនួន ៣គឺស៊ុយអែត ហុងគ្រីនិងឆែក។ សម្រាប់ដំណើរទស្សនកិច្ចនៅស្វីស លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានឲ្យ ដឹងថា៖ “ប្រធានរដ្ឋសភានៃប្រទេសទាំងពីរក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ស៊ុយ អែតសុទ្ធតែមានបំណងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនាពេល ខាងមុខ។ថ្នាក់ដឹកនាំស៊ុយអែត ក៏បានវាយតម្លៃថា វៀតណាមទទួលបានជោគជ័យក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។ រីឯក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ៊ុងគ្រី របស់លោកស្រី Nguyen Thi Kim Ngan នោះ លោក Nguyen Van Giau បានវាយតម្លៃថា ចំណុចសំខាន់ក្នុងដំណើរ ទស្សនកិច្ចនេះគឺ ហុងគ្រីបានរៀបចំសិក្ខាសាលាជំនាញស្តីពី ពង្រឹងច្បាប់ក្នុងដំណើរ ការធ្វើសមាហរណកម្មអន្តរជាតិ។ សម្រាប់ប្រទេសឆែក លោក Nguyen Van Giau ពិនិត្យថា៖ “ពេលជួបធ្វើការជាមួយប្រធានាធិបតីឆែក នោះ លោកបានលើកច្បាស់ថា ពីឥឡូវតទៅ គណៈប្រតិភូជាន់ខ្ពស់របស់ឆែកមកទស្សនកិច្ចនៅវៀតណាមគឺត្រូវ មានការអមដំណើររបស់អង្គភាពអាជីវកម្ម។ ពោលគឺ នាខែមិថុនាខាងមុខ ក្នុង ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានាធិបតីឆែកនឹងដឹកនាំអង្គភាព អាជីវកម្មមួយចំនួនមកស្វែងរកដៃគូនិងស្វែងយល់ទីផ្សារវៀតណាមផងដែរ”៕
Related






