ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV) |
លោកបណ្ឌិត Le Hong Hiep សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ឬសេចក្តីថ្លែង ការណ៍មួយដែលបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដូចជាយន្តការធ្វើដំណើរផ្អែកលើលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនាពេលខាងមុខ។ ប្រការនេះនឹងជួយឱ្យប្រទេសទាំង ពីរស្ដារសេដ្ឋកិច្ចឡើងវិញ កាន់តែលឿន ខ្លាំងក្លាជាងក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាពិសេសក្នុងវិស័យវិនិយោគ ទេសចរណ៍និងអប់រំ។
លើសពីនេះទៅទៀត លោកបណ្ឌិត Le Hong Hiep ក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចមានកិច្ចព្រមព្រៀងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីយ៉ាង ជាក់ស្ដែងថែមទៀត ដូចជាលើវិស័យសេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ ទាំងនេះសុទ្ធតែជាវិស័យសំខាន់សម្រាប់ផលប្រយោជន៍ជាតិនៃភាគីទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ៕







