ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានផ្អាក
15/02/2014 08:37
(VOVworld) – ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្ម រវាងឥណ្ឌានិង ប៉ាគីស្ថានបានជួបការលំបាកដោយចៃដន្យ ក្នុងពេលដែល បណ្ដាការចរចាររវាង ប្រទេសទាំង ២ ត្រូវបានផ្អាក។

ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានផ្អាក (Image: Vietnam+) (VOVworld) – ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានបាន ជួបការលំបាកដោយចៃដន្យ ក្នុងពេលដែល បណ្ដាការចរចាររវាង ប្រទេសទាំង ២ ត្រូវ បានផ្អាក។ ឆ្លើយសំណូរនៃមជ្ឈដ្ឋានអ្នកសារព័ត៌មានអន្តរជាតិនៅទីក្រុង New Dehli នា ថ្ងៃទី ១៤ កុម្ភៈ អំពីមូលហេតុដែល ប៉ាគីស្ថាន មិននាំចេញកិច្ចសន្យានាខែមុនអំពីការ ជំរុញដំណើការពាណិជ្ជកម្មទ្វេភាគី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក K.D. Khan បានឲ្យដឹងថា៖ ប្រទេសនេះបាន សម្រេចមិនជួបចរចារអំពីពាណិជ្ជកម្មជាមួយ ឥណ្ឌា ដោយសារ ក្រសួងការ បរទេសនៃប្រទេសទាំង ២ មិនជួបធ្វើការជាមួយគ្នា។ ប៉ុន្តែ ប៉ាគីស្ថាននឹងអនុវត្ត ជំហានសហប្រតិបត្តិការនិងបណ្ដាការសន្ទនាធំៗជាងនា ពេលខាងមុខ។ រដ្ឋមន្ត្រី ក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ឌា លោក Anand Sharmad បានផ្អកដំណើរ ទស្សនកិច្ចនៅប៉ាគីស្ថាន ដោយសារ ភាគីប៉ាគីស្ថានមិននាំចេញ កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ខណៈដែល លោក Sharmad បានមានផែនការ ចូលរួមពិធី បើកពិពណ៌រអំពីឥណ្ឌានៅទីក្រុង Lahore នៅប៉ាគីស្ថាន នាថ្ងៃទី ១៤ កុម្ភៈ៕
Related




