តំបន់នានាទូទាំងប្រទេសជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក
05/06/2016 08:48
(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា ខេត្ត ក្រុងនានាលើទូទាំងប្រទេសវៀតណាមបានរៀបចំ

សកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (VOVworld)-សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា ខេត្ត ក្រុងនានាលើទូទាំងប្រទេសវៀតណាមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន កុះករ។ នាព្រឹកថ្ងៃទី៥មិថុនា គណៈកម្មាធិការទីក្រុងហាណូយ បានរៀបចំពិធី បំផុសអនុវត្តសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៦ដោយ ប្រធានបទ “សម្លេងពីធម្មជាតិនិងសកម្មភាពរបស់យើង” ។ នាព្រឹកថ្ងៃដដែល សមាជិកសម្ព័ន្ធយុវជននៅខេត្ត Lam Dong ជាងមួយពាន់នាក់បាននាំគ្នាដាំដើម ស្រល់ជាង៣ពាន់ដើមនៅជំវិញទីក្រុង Da Lat។ ក្នុងឱកាសនេះដែរ គណៈកម្មា ធិការខេត្ត Ninh Thuan បានរៀបចំពិធីមិទ្ធីង បោសសម្អាតបរិស្ថានឆ្នេសមុទ្រ ជាដើម។ ក៏នាព្រឹកថ្ងៃទី៥មិថុនា ទីក្រុងហូជីមិញបានរៀបចំពិធីមិទ្ទីងដោយមានសកម្ម ភាពច្រើនដែលទាក់ទាញការចូលរួមរបស់ប្រជាជនជាង១ពាន់នាក់ចូលរួម ផងដែរ៕
Related
More




