VOV WorldVOV World
តំបន់នានាទូទាំងប្រទេសវៀតណាមរៀបចំមហាសន្និបាតបក្សភាគ
16/10/2015 10:00
(VOVworld)-មហាសន្និបាតតំណាងបក្សភាគខេត្ត Kien Giang លើកទី១០ អាណត្តិ២០១៥-២០២០ បាន ប្រារព្ធនាព្រឹកថ្ងៃទី១៦តុលា
តំបន់នានាទូទាំងប្រទេសវៀតណាមរៀបចំមហាសន្និបាតបក្សភាគ
ទិដ្ឋភាពនៃមហាសន្និបាតតំណាងបក្សភាគនៅខេត្ត Kien Giang (VOVworld)-មហាសន្និបាតតំណាងបក្សភាគខេត្ត Kien Giang លើកទី១០ អាណត្តិ ២០១៥-២០២០ បានប្រារព្ធនាព្រឹកថ្ងៃទី១៦តុលា ដោយប្រធានបទ “បន្ត កសាង បក្សភាគស្អាតស្អំ រឹងមាំ ពង្រីកកម្លាំងពលំប្រជាជនទាំងមូល ខំប្រឹងប្រែង នាំខេត្ត Kien Giang ក្លាយទៅជាខេត្តអភិវឌ្ឍន៍លើទូទាំងប្រទេស”។ នៅទីនេះ សមាជិក ការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍លេខាធិការដ្ឋាន Le Hong Anh បានមាន ប្រសាសន៍ថា៖         “ស្មារតីបន្តពង្រឹងនិងពង្រីក លើកកំពស់ប្រសិទ្ធភាពនៃការដឹកនាំរបស់រដ្ឋ អំណាច ដោយផ្សាភ្ជាប់ជាមួយការងារកែទម្រង់រដ្ឋបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ និងកសាងបក្សភាគ កសាងប្រព័ន្ធរដ្ឋអំណាចស្អាតស្អំ មានការផ្សារភ្ជាប់ ជិតស្និទ្ធជាមួយប្រជាជនផងដែរ”។         ក្នុងថ្ងៃដដែល លោក Tran Quoc Vuong ប្រធានខុទ្ធការល័យមជ្ឈឹមបក្ស បានចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាតតំណាងបក្សភាគខេត្ត Bac Kan ផងដែរ៕