តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល
05/05/2016 11:37
(VOV)_ បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នាថ្ងៃទី៥ឧសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងបណ្ដាបេក្ខជនសមាជិកសភា នីតិកាលទី១៤ មណ្ឌលបោះឆ្នោតទី១ ទីក្រុង Can Tho បានមានជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត នៅសង្កាត់ Tan Phu, Phu Thu , Le Binh ខ័ណ្ឌ Cai Rang ។

តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល (VOV)_ បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នាថ្ងៃទី៥ឧសភា ប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងបណ្ដាបេក្ខជនសមាជិកសភា នីតិកាលទី១៤ មណ្ឌលបោះឆ្នោតទី១ ទីក្រុង Can Tho បានមានជំនួបសន្ទនាជាមួយ អ្នកបោះឆ្នោត នៅសង្កាត់ Tan Phu, Phu Thu , Le Binh ខ័ណ្ឌ Cai Rang ។ បន្ទាប់ពី ពេលបានស្ដាប់បេក្ខជនបង្ហាញនូវកម្មវិធីធ្វើសកម្មភាព អ្នកបោះឆ្នោតជាច្រើនបាន បង្ហាញគោលបំណងថា៖ បន្ទាប់ពីពេលបានជាប់ឆ្នោត បណ្ដាបេក្ខជននេះត្រូវយក ចិត្តទុកដាក់ជាច្រើនដល់ការងារអប់រំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ។ តាង នាមអោយបណ្ដាបេក្ខជន ឆ្លើយសំនួររបស់អ្នកបោះឆ្នោតអំពីបញ្ហាផ្សេងៗ ដែលក្នុង នោះមានបញ្ហាទាក់ទាញអ្នកស្ទាត់ជំនាញទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលនៅ តំបន់វាលសណ្តរទន្លេ Cuu Long ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖ ការិយាល័យនយោបាយកំពុងបន្តអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នចំនួន៦០០នាក់ ទៅជាធ្វើអនុប្រធានគណៈកម្មាធិការប្រជាជននៅឃុំព្រៃភ្នំ ហើយ សម្ដែងនូវការជឿជាក់ថា៖តំបន់ទាំងនេះអាចអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធិភាពដែរ៕
Related






