VOV WorldVOV World
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ
31/10/2016 10:04
(VOV)_នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាម បានរួមសហកាសរជាមួយធនាគារជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណ​ទានធនាគារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ​គោលដៅរបស់​សិក្ខា​សាលា
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ (VOV)_នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាម បាន រួមសហកាសរជាមួយធនាគារជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណ​ទានធនា គារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ​គោលដៅរបស់​សិក្ខា​សាលាលើក នេះគឺសុក្រិតថែមទៀតគោលនយោបាយ​ឥណទានធនាគារចំពោះ​វិស័យ​កសិកម្ម ជន បទ សំដៅរៀបចំរចនាសម្ព័ន្ធវិស័យ​កសិកម្មឡើងវិញ តាមទិសលើក​កំពស់​តំលៃកំណើន  និងនិរន្តរភាពរបស់រដ្ឋាភិ​បាល។ នៅទីនេះ អង្គសន្និសីទបាន​ចាត់​ទុកថា៖ ​បណ្ដា​សមិទ្ធិ ផលរបស់ផ្នែកកសិកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខនេះ មានការ​រួមវិភាគទាន​ច្រើន  របស់ប្រភពឥណទានធនាគារ​។ គិតដល់ចុងខែកញ្ញាកន្លងទៅ ការ​វិនិយោគឥណទាន ចូលក្នុងវិស័យសិកម្ម ជនបទ ទទួលបានជាង៩២៥ពាន់លានដុង កើន៩,៦% ​បើប្រៀប នឹងរយៈពេលចុងឆ្នាំ ២០១៥។ តាមការស្ថិតិថា៖ កំណើនឥណទានគិតជាមធ្យម ក្នុងវិ ស័យកសិកម្មជនបទ ដំណាក់កាល២០១០ -២០១៥ ទទួល​បាន១៧,៤% ខ្ពស់ជាង​កំរិត​ កំណើនមធ្យមទូទៅ។ ដើម្បីដោះស្រាយការលំបាកសំរាប់ប្រភពទុនឥណទានក្នុងវិស័យ ក​សិកម្ម ជនបទ ក៏ដូចជាបង្កលក្ខណះសំរាប់ប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម រៀបចំ រចនា​សម្ព័ន្ធវិស័យកសិកម្មឡើងវិញ អង្គសន្និសីទបានចាត់ទុកថា៖ បណ្ដាអង្គការឥណ ទាន ​ធនាគារត្រូវកំណត់វិស័យកសិកម្ម ជនបទជាវិស័យអាទិភាពមួយ៕