ត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមទៅវិនិយោគនៅប្រទេសជប៉ុន
06/07/2016 10:15
(VOVworld)-នាថ្ងៃទី៥កក្កដា នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិ យោគបានរួមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (Jetro)

ប្រធាននាយកដ្ឋានវិនិយោគបរទេស លោក Do Nhat Hoang ផ្លាស់ប្តូរមតិជាមួយវិនិយោគិន (រូបថតៈ tinnhanhchungkhoan) (VOVworld)-នាថ្ងៃទី៥កក្កដា នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិ យោគបានរួមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (Jetro) រៀបចំសិក្ខា សាលា ស្តីអំពី “បើកទូលាយការវិនិយោគនិងធ្វើអាជីវកម្មជាមួយទីផ្សារជប៉ុន” សំដៅ ណែនាំឲ្យអង្គភាពអាជីវកម្មវៀតណាមទាក់ទងផ្ទាល់និងអនុវត្តការវិនិយោគ ទៅទីផ្សារ របស់ជប៉ុន។ តាមនាយកដ្ឋានវិនិយោគបរទេសនេះថា នាបច្ចុប្បន្ន អង្គ ភាពអាជីវកម្ម ធ្វើការវិនិយោគទៅទីផ្សារជប៉ុនចំនួន៤០គម្រោងដោយទុនវិនិយោគ សរុបឡើងដល់ ៧លានដុល្លារអាមេរិក។ លោក Do Nhat Hoang ប្រធាននាយកដ្ឋាន វិនិយោគបរទេស បានឲ្យដឹងថា ទីផ្សារជប៉ុនជាទីផ្សារពោរពេញទៅដោយសក្តានុភាព សម្រាប់កិច្ចសហប្រតិបត្តិការនិងវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាម៖ “យើងខ្ញុំបានរួមសហការជាមួយ Jetro ដើម្បីជម្រុញនិងជួយឧបត្ថម្ភអង្គភាពអាជី វកម្មវៀតណាមវិនិយោគទៅជប៉ុននិងអភិវឌ្ឍន៍ទៅលើវិស័យដែលជាប្រៀបខ្លាំងរបស់ វៀតណាម ដូចជាបច្ចេកវិទ្យានិងវិស័យsoftware ជាដើម។ ម្យ៉ាងវិញទៀត តាមរយៈ ការវិនិយោគនេះ នឹងជួយអង្គភាពអាជីវកម្មរៀនសូត្រនូវបច្ចេកវិទ្យារបស់ជប៉ុន ក៏ដូច ជារៀនសូត្រការធ្វើផលិតកម្ម តាមនោះអាចយកផលិតផលនោះ នាំចូល ត្រឡប់មក វៀតណាមវិញ ឬនាំចេញទៅទីផ្សារដែលវៀតណាមបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាពិសេសគឺលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់អង្គភាពអាជីវកម្មវៀតណាម”។ លោក Atsusuke Kawada ប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន ប្រចាំនៅទី ក្រុងហាណូយបានឲ្យដឹងថា ជប៉ុននឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាព អាជីវកម្មវៀតណាមទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់ខ្លួនផងដែរ៕
Related






