ត្រៀមរៀបចំខ្លួនជាស្រេចសំរាប់ការកសាងទីផ្សារកាបោននៅវៀតណាម
27/10/2015 08:00
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងបាន អនុម័តលើបញ្ជីការ គំរោងការជួយឧបត្ថម្ភបច្ចេកទេស មានចំណងជើងថា “ត្រៀមរៀបចំខ្លួនជា ស្រេចសំរាប់ ការកសាងទីផ្សារកាបោននៅវៀតណាម” ឧបត្ថម្ភ ដោយធនាគារ ពិភពលោក (WB)។

ឧស្ម័នផ្ទះកញ្ចក់បញ្ចេញពីរោងចក្ររួមចំណែកបំពុលបរិស្ថាន (រូបថត៖TTXVN) (VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងបានអនុម័តលើបញ្ជីការគំរោងការ ជួយឧបត្ថម្ភបច្ចេកទេសមានចំណងជើងថា “ត្រៀមរៀបចំខ្លួនជា ស្រេចសំរាប់ការ កសាងទីផ្សារកាបោននៅវៀតណាម” ឧបត្ថម្ភដោយធនាគារ ពិភពលោក (WB)។ គំរោងការណ៍នេះសំដៅបង្កើនសមត្ថភាពស្ថាបនា អនុវត្ត និងផ្សព្វផ្សាយគោល នយោបាយគ្រប់គ្រងរដ្ឋចំពោះសកម្មភាពកាត់បន្ថយ បរិមាណឧស្ម័នផ្ទះកញ្ចក់ សមស្របជាមួយលក្ខណៈរបស់ប្រទេសជាតិ (NAMA) និងកសាងដំណើរការចូល រួមទីផ្សារកាបោននៅក្នុងប្រទេសនិងពិភពលោក។ គំរោងការណ៍នេះមានទុនសរុបចំនួន៣,៦លានដុល្លាអាមេរិក និងមានរយៈពេល អនុវត្តគឺ៣៦ខែក្រោយពីឯកសារ គំរោងការណ៍ត្រូវបានអនុម័ត៕
Related






