ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់
23/12/2016 10:31
(VOVworld)-នាថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេស សំដៅអនុវត្តការងារយុត្តិធម៌ក្នុង

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា "ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់" (VOVworld)-នាថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេស សំដៅអនុវត្តការងារយុត្តិធម៌ក្នុង ឆ្នាំ២០១៧។នៅទីនេះ លោក Nguyen Xuan Phucបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលផ្នែកយុត្តិធម៌ទាំងមូលទទួលបានក្នុងឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីម្ចាស់ការថែមទៀត ក្នុងការ ចងក្រងនិងតាក់តែងច្បាប់។ ជាពិសេស ត្រូវម្ចាស់ការផ្តល់យោបល់ជូនរដ្ឋាភិ បាល និងនាយករដ្ឋមន្ត្រីនូវដំណោះស្រាយថ្មីស្របទៅនឹងស្មារតីនៃសេចក្តីសម្រេចចិត្តនា នារបស់បក្ស។ក្នុងនោះ ផ្តោតលើការពិនិត្យឡើងវិញ សំណើរមួយចំនួនពាក់ ព័ន្ធនឹង គោលនយោបាយជួយឧបត្ថម្ភការចាប់ផ្តើមអាជីព បង្កើតបរិយាកាសងាយ ស្រួល សម្រាប់អនុវត្តអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងយុត្តិធម៌ បំពេញល្អថែម ទៀតការបង្កើតកម្មវិធីកសាងច្បាប់៖ “ខ្ញុំស្នើឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីបំពេញល្អការងារត្រួតពិនិត្យនិងប្រឆាំងនឹង ផលប្រយោជន៍ក្រុមក្នុងការកសាងយន្តការ។ យើងមិនអាចទទួលយកបាននូវ ឯក សារគតិយុត្តិដែលមិនបម្រើផលប្រយោជន៍សង្គមហើយគ្រាន់តែបម្រើផលប្រយោជន៍ ដោយឡែកសម្រាប់ក្រុមណាមួយនោះទេ។ក្រសួងយុត្តិធម៌ត្រូវធ្វើជាគំរូ សម្រាប់ការ ងារនេះ”៕
Related






