TTIP គប្បីនាំមកនូវផលប្រយោជន៍សំរាប់ EU
09/06/2016 09:58
(VOVworld) – នាថ្ងៃទី ៨ មិថុនា អធិការបតីអាល្លឺម៉ង់ Angela Merkel បានអះអាងថា៖ សហភាពអឺរ៉ុប (EU) គប្បីទទួលបានកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិង វិនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក (TTIP)។

TTIP គប្បីនាំមកនូវផលប្រយោជន៍សំរាប់ EU (Image: VNA) (VOVworld) – នាថ្ងៃទី ៨ មិថុនា អធិការបតីអាល្លឺម៉ង់ Angela Merkel បាន អះអាងថា៖ សហភាពអឺរ៉ុប (EU) គប្បីទទួលបានកិច្ចព្រមព្រៀងដៃគូពាណិជ្ជ កម្មនិងវិនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក (TTIP)។ ថ្លែងមតិនៅរដ្ឋធានី បែកឡាំង អធិកាបតីអាល្លឺម៉ង់បានចាត់ ទុកថា៖ បណ្ដាការចរចារនាបច្ចុប្បន្ន រវាង EU និងអាមេរិកអំពី TTIP គឺសំដៅទទួលបានកិច្ចព្រមព្រៀងដ៏មហិច្ឆិ តាមួយ។ ប៉ុន្តែ លោកស្រី Merkel បានសង្កត់ធ្ងន់ថា៖ មិនគប្បីលើក យថា ទស្សហួសកំរិតពេកឡើយ ហើយសេចក្តីសម្រេចអំពី TTIP នឹងផ្អែកទៅលើ មូលដ្ឋានថា៖ កិច្ចព្រមព្រៀងនេះនាំមកនូវផលប្រយោជន៍សំរាប់ EU ដែរឬទេ។ សេចក្តីប្រកាសរបស់អធិការបតីអាល្លឺម៉ង់ត្រូវបាននាំចេញក្នុងកាលៈទេសៈបណ្ដា ការចរចាររវាង EU និងអាមេរិកអំពី TTIP កំពុងមានការខ្វែងគំនិតជាច្រើន។ បារាំងដែលជាខឿនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបទើបនឹងព្រមានអំពីលទ្ធភាព ផ្អាកវង់ចរចារ TTIP ដោយសារ អាមេរិកមិនទាន់ត្រៀមធ្វើសម្បទាននៅឡើយ។ ក្រៅពីនោះ ការដែល អង្គការបរិស្ថានសន្តិភាពបៃតងបានប្រកាសឯកសារ សម្ងាត់ដែលទាក់ទិនដល់ TTIP ក្នុងនោះ វាយតំលៃកិច្ចព្រមព្រៀងនេះដាក់ ផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនឡើងបទដ្ឋានខាងបរិស្ថាននិងសុវត្ថភាព របស់អតិថិជនដែលបានបង្កើតឡើងរលក ប្រឆាំងជំទាស់យ៉ាងខ្លាំងនៅ ប្រទេសអឺរ៉ុបជាច្រើន៕
Related






