VOV WorldVOV World
តួនាទីរបស់សារព័ត៌មានក្នុងការតស៊ូបង្កាប្រឆាំងអំពើពុករលួយ
23/07/2014 10:35
Vovworld-នាព្រឹកថ្ងៃទី២៣កក្កដា នៅទីក្រុង Da Nang ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយវៀតណាមបានសហការជាមួយក្រសួងយុត្តិធម៍រៀបចំសន្និសីទ
តួនាទីរបស់សារព័ត៌មានក្នុងការតស៊ូបង្កាប្រឆាំងអំពើពុករលួយ
តួនាទីរបស់សារព័ត៌មានក្នុងការតស៊ូបង្កាប្រឆាំងអំពើពុករលួយ (vietnamplus.vn)         Vovworld-នាព្រឹកថ្ងៃទី២៣កក្កដា នៅទីក្រុង Da Nang ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយវៀតណាមបានសហការជាមួយក្រសួងយុត្តិធម៍រៀបចំសន្និសីទបំប៉ុន ចំណេះដឹងច្បាប់អំពីបង្កាប្រឆាំងអំពើពុករលួយសំរាប់ថ្នាក់ដឹកនាំអ្នកយក​ព័ត៌មាន​និងអ្នកនិពន្ធបណ្ដាស្ថាប័នសារព័ត៌មាន។​ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រី​​ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយលោក Nguyen Thanh Hung បាន​សង្កត់ធ្ងន់ថា បណ្ដាស្ថាប័ន សារព័ត៌មាននិងអ្នកកាសែតត្រូវគោរពការកំណត់​របស់​ច្បាប់លើកកំពស់ឯកទេស និងសីលធម៍វិជ្ជាជីវៈ។         “តាមរយៈការផ្សព្វផ្សាយអប់រំច្បាប់អំពីបង្កាប្រឆាំងអំពើពុករលួយ យើងខ្ញុំ​មាន បំណងជួរអ្នករាយការណ៍និងអ្នកកាសែតនឹងផ្លាស់ប្តូរជាមួយគ្នាដោយស្មោះត្រង់ ដើម្បីការងារឃោសនាផ្សព្វផ្សាយអប់រំច្បាប់នាពេលខាងមុខបានអនុវត្តល្អជាង ទៀត។ តាម​រយៈនោះរួមចំណែកជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុបង្កា​ប្រឆាំង​អំពើរ​ ពុករលួយ៕”