VOV WorldVOV World
តុលាការព្រហ្មទណ្ឌថៃអនុម័តដីការចាប់ឃុំខ្លួនមេដឹកនាំបាតុកម្ម
06/02/2014 10:03
(VOVworld)-នាថ្ងៃទី៥កុម្ភៈ តុលាកាព្រហ្មទណ្ឌថៃបានអនុម័តលើសំណើរ របស់ប៉ូលីសដែលចេញដីការចាប់ឃុំខ្លួនមេដឹកនាំបាតុករប្រឆំាងរដ្ឋាភិបាល ចំនួន១៩នាក់
តុលាការព្រហ្មទណ្ឌថៃអនុម័តដីការចាប់ឃុំខ្លួនមេដឹកនាំបាតុកម្ម
(VOVworld)-នាថ្ងៃទី៥កុម្ភៈ តុលាកាព្រហ្មទណ្ឌថៃបានអនុម័តលើសំណើរ របស់ ប៉ូលីសដែលចេញដីការចាប់ឃុំខ្លួនមេដឹកនាំបាតុករប្រឆំាងរដ្ឋាភិបាល ចំនួន១៩ នាក់ ក្នុងនោះមានអតីតនាយករដ្ឋមន្រ្តីថៃ Suthep Thaugsuban ពីបទ មិនគោរព ច្បាប់បំរ៉ាមគោចរ។ តុលាការព្រហ្មទណ្ឌថៃចេញដីការចាប់ឃុំខ្លួនមេដឹកនាំបាតុករក្នុងនោះមានអតីត ឧបនាយករដ្ឋមន្រ្តីថៃ​ Suthep Thaugsuban         មានប្រតិកម្មចំពោះសេចក្តីសម្រេចពោលខាងលើ  មេដឹកនាំ១ក្នុងចំណោម មេដឹកនាំបាតុករ លោកSathit Wongnongthey ឲ្យដឹងថា មេដឹកនាំបាតុករ​ទាំងអស់ មិនរំជើបរំជួលចំពោះដីការចាប់ឃុំឡើយ។         ក្នុងពេលនោះនាថ្ងៃទី៥កុម្ភៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (EC)បាន ឲ្យដឹងថាអ្នកបោះឆ្នោតចំនួន៤៦,៧៩%បានចូលរួមការបោះឆ្នោត សកលនា ថ្ងៃទី២កុម្ភៈកន្លងទៅ។         ក្នុងព្រឹត្តការណ៍ទាក់ទិន១ទៀត នាថ្ងៃទី៥កុម្ភៈ គណៈបក្ស Puar ថៃបាន ស្នើEC រំសាយគណៈបក្សប្រជាធិបតេយ្យ និងហាមឃាត់កុំឲ្យសមាជិកនៃ គណៈ បក្សនេះធ្វើសកម្មភាពក្នុងរយៈ៥ឆ្នាំ៕