តុលាការកម្ពុជាកាត់ទោសដាក់ពន្ធនាគារទៅលើសមាជិក៣រូបនៃគណៈបក្សប្រឆាំង
14/06/2016 07:23
(VOVworld) - នាថ្ងៃទី១៣ មិថុនា តុលាការទីក្រុង ភ្នំពេញបានកាត់ទោសដាក់ពន្ធនាគារទៅលើសមាជិក ចំនួន៣រូបនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដោយសារទាក់ទិនដល់ការធ្វើបាតុកម្មប្រែក្លាយទៅ ជាអំពើហឹង្សាក្រោយពីការបោះឆ្នោតមុននេះ២ឆ្នាំ។

លោក គិម សុខា ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិកម្ពុជា (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១៣ មិថុនា តុលាការទីក្រុងភ្នំពេញបានកាត់ទោសដាក់ ពន្ធនាគារទៅលើសមាជិកចំនួន៣រូបនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដោយសារទាក់ទិនដល់ការធ្វើបាតុកម្មប្រែក្លាយទៅជាអំពើហឹង្សាក្រោយពីការបោះ ឆ្នោតមុននេះ២ឆ្នាំ។តាមសាលក្រមរបស់តុលាការថា មុខសញ្ញាម្នាក់ៗត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងរយៈពេល៧ឆ្នាំ។ការកាត់ទោសពោលខាងលើចាប់ផ្ដើមពីជំលោះ រវាងក្រុមបាតុករនិងមជ្ឈដ្ឋានមន្ត្រីកម្ពុជាកាលពីខែកក្កដាឆ្នាំ ២០១៤ នៅពេលក្រុម បាតុករប្រឆាំងជំទាស់ការបិទទ្វារសួនឧទ្យានសេរីភាព ជាទីកន្លែងប្រព្រឹត្តទៅ បាតុកម្មនៅក្រុងភ្នំពេញ។បុគ្គលិកសន្តិសុខរាប់សិបនាក់និង បាតុករប៉ុន្មាននាក់បាន រងរបួសក្នុងជំលោះនេះ៕
Related






