តុលាការអ៊ីស្រាអែលចេញបទបញ្ជាប្រគល់សងសាកសពរបស់ជនប៉ាឡេស្ទីនចំនួន ៩ នាក់
06/05/2016 07:01
(VOVworld) – នាថ្ងៃទី ៥ ឧសភា តុលាការកំពូលអ៊ីស្រាអែល បានចេញសាល ក្រមប្រគល់សងសាកសពនៃជនប៉ាឡេស្ទីន ចំនួន ៩ នាក់ដែលភាគីអ៊ីស្រាអែល កំពុងរក្សាទុកបន្ទាប់ ពីមានសំណើររបស់គ្រួសារជនរងគ្រោះទាំងនេះ។

តុលាការអ៊ីស្រាអែលចេញបទបញ្ជាប្រគល់សងសាកសពរបស់ជនប៉ាឡេស្ទីនចំនួន ៩ នាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ៥ ឧសភា តុលាការកំពូលអ៊ីស្រាអែលបានចេញសាល ក្រមប្រគល់សងសាកសពនៃជនប៉ាឡេស្ទីនចំនួន ៩ នាក់ដែលភាគីអ៊ីស្រាអែល កំពុងរក្សាទុកបន្ទាប់ពីមានសំណើររបស់គ្រួសារជនរងគ្រោះទាំងនេះ។ លោក Mohammed Moahmoud មេធាវីនៃអង្គការសិទ្ធិមនុស្ស Addameer សំរាប់អ្នក ទោសជាជនប៉ាឡេស្ទីន បានឲ្យដឹងថា៖ ទោះបីជា តុលាការកំពូលអ៊ីស្រាអែល មិនទាន់កំណត់ពេលវេលាប្រគល់សាកសព្វជនរងគ្រោះនៅឡើយក្តី ប៉ុន្តែ ប្រការនេះអាចប្រព្រឹត្តទៅមុនបុណ្យ Ramadan នាខែមិថុនាខាងមុខ។ នាបច្ចុប្បន្ន អ៊ីស្រាអែលកំពុងរក្សាសាកសពរបស់ជនប៉ាឡេស្ទីនយ៉ាងហេច ណាស់ចំនួន ១៩ នាក់ដែលកំលាំងអ៊ីស្រាអែលសម្លាប់ពីខែតុលាឆ្នាំ ២០១៥ មក៕
Related






