តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាំងបាតុករ
20/02/2014 08:55
(VOVworld)-នាថ្ងៃទី១៩កុម្ភៈ តុលាការស៊ីវិលថៃបាន ចេញសាលក្រមថា ព្រះរាជក្រិតបំរាមគោចរណ៍ត្រូវ បានប្រកាសនៅទីក្រុងបាងកក

(VOVworld)-នាថ្ងៃទី១៩កុម្ភៈ តុលាការស៊ីវិលថៃបានចេញសាលក្រមថា ព្រះរាជក្រិត បំរាមគោចរណ៍ត្រូវបានប្រកាសនៅទីក្រុងបាងកកនិងតំបន់ជុំវិញ មិនអាចជាមូល ហេតុដើម្បីបង្រាបបាតុករប្រឆាំងរដ្ឋាភិបាលឡើយ។ តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាមងបាតុករ (រូបថតៈAFP/TTXVN ) សាលក្រមរបស់តុលាការថៃបានហាមប្រាមការប្រើប្រាស់អំពើហឹង្សាលើគ្រប់រូប ភាពដើម្បីប្រឆាំងបាតុករ រួមទាំងអះអាងថា រហូតដល់វេលានេះ បាតុកម្មទាំងអស់ បានប្រព្រឹត្តទៅក្នុងសន្តិភាព។ នាសព្វថ្ងៃ មិនទាន់ដឹងច្បាស់ថា តើសាលក្រមពោលខាងលើរបស់តុលាការ បានជះឥទ្ធិពលយ៉ាងដូចម្តេចដល់បទបញ្ជាចាប់ឃុំខ្លួនមេដឹកនាំបាតុកម្មដោយបទ ល្មើសទៅនឹងព្រះរាជ្យក្រិតបំរ៉ាមគោចរណ៍ឡើយ។ សាលក្រមនេះ ត្រូវបាននាំចេញក្នុងកាលៈទេសៈដែលបាតុករបានឡោម ព័ទ្ធខុទ្ធកាល័យរបស់នាយករដ្ឋមន្រ្តីបណ្តោះអាសន្តថៃលោកស្រី Yingluck Shinawatraនាថ្ងៃទី១៩កុម្ភៈក្នុងបំណងទាមទារឲ្យលោកស្រីលាលែងពីដំណែង៕
Related




