VOV WorldVOV World
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊
14/10/2015 10:16
Vovworld-នាថ្ងៃទី១៣តុលានៅក្រុងហាណូយឧបការី រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Thomas Countryman ទទួលបន្ទុកបញ្ហា
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊ែស៊ីវិល         Vovworld-នាថ្ងៃទី១៣តុលានៅក្រុងហាណូយឧបការីរដ្ឋមន្ត្រីការបរទេស ​អាមេរិក​លោក Thomas Countryman ទទួលបន្ទុកបញ្ហាសហប្រតិបត្តិការ​នុយគ្លេអ៊ែ ស៊ីវិលនិង​ប្រឆាំង​ការរីកសាយអាវុធប្រល័យលោកបានជួបសន្ទនា​ជាមួយមជ្ឈដ្ឋាន សារព័ត៌មានវៀត​ណាម​ផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុង វិស័យនុយគ្លេអ៊ែស៊ីវិល​ក៏ដូចជាត្រួតពិនិត្យពាណិជ្ជកម្មក្នុងដំណើរការឆ្ពោះទៅ អនុវត្តកិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ លោក Thomas Countryman បាន​ឲ្យ​ដឹងថា វៀតណាមនិងអាមេរិកបាន​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការក្នុងវិស័យនុយគ្លេអ៊ែស៊ីវិលនាឆ្នាំ២០១៤និង ដំណើរទស្សនកិច្ចលើកនេះរបស់លោកដើម្បីពិភាគ្សាអំពីបំណង​របស់វៀតណាម ក្លាយទៅជាប្រទេសដើម​ដំបូង​ក្នុងអាស៊ានផលិតថាមពល​នុយគ្លេអ៊ែ។ ស្ដីពីទំនាក់ ទំនងរវាង TPP និងថាមពល ឧបការី Thomas Countryman បានចាត់ទុកថា នេះជា ទំនាក់ទំនងមានផលប្រយោជន៍ ប្រសិនបើ TPP ទទួល​បានជោគជ័យក្នុងការជំរុញ សេដ្ឋកិច្ចវៀតណាមមាន​កំណើន​ថែម​ទៀត​នឹង​បង្កើនតម្រូវការប្រើប្រាស់ថាមពល និងប្រការនេះទាក់ទិនដល់ការធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានាកិច្ចសន្យាទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ៕