ឧបនាយករដ្ឋមន្រ្តី ឡាវមកបំពេញទស្សនកិច្ចការងារនៅតំបនើមួយចំនួនរបស់វៀតណាម
07/04/2012 08:28
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ឡាវ Somsavath Lengsavath បានអញ្ចើញមក ទស្សនកិច្ច និងបំពេញ ការងារនីទីក្រុងហូជីមិញ និង ខេត្តBen tre, Thua Thien Hue, Nghe An ចាប់ពីថ្ងៃទី៥មេសា ដល់ថ្ងៃទី១០មេសា។

ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phucនិងឧបនាយករដ្ឋមន្រ្តី Somsavath Lengsavath។ (VOV)-ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ឡាវ Somsavath Lengsavath បានអញ្ចើញមក ទស្សនកិច្ច និងបំពេញការងារនីទីក្រុងហូជីមិញ និង ខេត្តBen tre, Thua Thien Hue, Nghe An ចាប់ពីថ្ងៃទី៥មេសា ដល់ថ្ងៃទី១០មេសា។ នាព្រឹកថ្ងៃទី ៧មេសា នៅទីក្រុង Hue ឧបនាយករដ្ឋមន្រ្តី Somsavath Lengsavath បានជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ ភាគីទាំងពីរបានស្តែងនូវការ ពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីររដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីរនឹងបានពង្រឹងនិងពង្រិកដោយឥតឈប់ឈរ។ ក្នុងតួនាទី ជាសហប្រធានគណៈកម្មាធិការសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ ឧបនាយករដ្ឋ មន្រ្តីទាំងពីររូប បានពិនិត្សឡើងវិញការនុវត្តរាល់កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ពិសេសគឺកិច្ចព្រមព្រៀងនៃកិច្ចប្រជុំលើកទី ៣៤ គណៈកម្មាធិការ អន្តររដ្ឋាភិបាលជាដើម៕
Related







