ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសPham Binh Minhទទួលជួបសន្ទនាជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអ
15/11/2013 09:01
(VOVworld)-នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីហា ណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជារដ្ឋមន្រ្តីក្រសួង ការបរទេស លោកPham Binh Minh បានទទួលជួបសន្ទនា ជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលី លោក Alexander Downer ក្នុងឱកាសដែលលោកអញ្ជើញមក ហាណូយដើម្បីចូលរួមសន្និសីទអំពី APEC ក្នុងដំបន់ អាស៊ី-ប៉ាស៊ីហ្វីក។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh ទទួលជួបសន្ទនា ជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោក Alexander Downer (រូបថត៖ TTXVN) (VOVworld)-នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minhបានទទួលជួប សន្ទនាជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលី លោក Alexander Downer ក្នុងឱកាសដែលលោកអញ្ជើញមកហាណូយដើម្បីចូលរួមសន្និសីទអំពី APEC ក្នុង ដំបន់អាស៊ី-ប៉ាស៊ីហ្វីក។ នៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានស្វាគមន៍លោក Downer ដែលអញ្ជើញមកមកទស្សនកិច្ចវៀតណាមនិងចូល រួមសន្និសីទអំពី APEC លើកនេះ បានរួមវិភាគទានចូលក្នុងជោគជ័យរបស់សន្និសិទ ក៏ដូចជាការបង្កើតចំណុចផុសផុលសំរាប់បណ្ដាសកម្មភាពរំលឹកខួបលើកទី៤០នៃ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្រ្តាលី។លោក Pham Binh Minh ក៏បាន វាយតំលៃខ្ពស់បណ្ដាខ្ទង់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍របស់អូស្រ្តាលីសំរាប់វៀតណាម និងរាល់ការរួមវិភាគទានជាបុគ្គលរបស់លោក Downer ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសទាំង២៕
Related






