ឧបនាយករដ្ឋមន្រ្តីឡាវអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Ninh
06/03/2015 09:58
(VOVworld) - នៅជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh លោក Thoonglun Sisoulith បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងខេត្ត Bac Ninh ជាមួយ តំបន់នានារបស់ឡាវ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោក Nguyen Nhan Chien ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្ទីឡាវលោក Thoonglun Sisoulith (ខាងឆ្វេង) (រូបថត៖TTXVN) (VOVworld) - ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី៦ មិនា គណៈ ប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជន បដិវត្តន៍ឡាវ ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមឡាវលោក Thoonglun Sisoulith បានអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Ninh ភាគខាងជើងវៀត ណាម។នៅ ជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh លោក Thoonglun Sisoulith បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងខេត្ត Bac Ninh ជាមួយ តំបន់នានារបស់ ឡាវ។លោក Thoonglun Sisoulith ជឿជាក់ថា ទំនាក់ទំនង ជាប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេសទាំង២ នឹងកាន់តែរឹងមាំពី១ថ្ងៃទៅ១ថ្ងៃ ហើយ មានគោលបំណងថា បន្តទទួលបានកិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភរបស់ខេត្ត Bac Ninh នាពេល ខាងមុខ៕
Related






