VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីឡាវវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អង្គភាពអាជីវកម្មវៀតណាមសំរាប់សេដ្ឋកិច្ចឡាវ
09/01/2016 08:37
(VOVworld) - ឧបនាយករដ្ឋមន្រ្តីឡាវលោក Somsavad Lengsavath បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អត្រាកំណើនសេដ្ឋកិច្ចលើ៧%របស់ឡាវមានការរួម វិភាគទានគួរឲ្យកត់សម្គាល់របស់អង្គភាពអាជីវកម្ម វៀតណាមដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅឡាវ។
ឧបនាយករដ្ឋមន្រ្តីឡាវវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អង្គភាពអាជីវកម្មវៀតណាមសំរាប់សេដ្ឋកិច្ចឡាវ
ក្រុមប្រធាននៃមហាសន្និបាត (រូបថត៖TTXVN) (VOVworld) - ថ្លែងមតិនៅមហាសន្និបាតលើកទី២ អាណត្តិ២០១៦-២០២០ របស់ សមាគមអង្គភាពអាជីវកម្មវៀតណាមសហប្រតិបតិ្តការនិងវិនិយោគនៅឡាវ នា រសៀលថ្ងៃទី៨ មករា ឧបនាយករដ្ឋមន្រ្តីឡាវលោក Somsavad Lengsavath បានសង្កត់ ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អត្រាកំណើនសេដ្ឋកិច្ចលើ៧%របស់ឡាវ មានការ រួមវិភាគទានគួរឲ្យកត់សម្គាល់របស់អង្គភាពអាជីវកម្មវៀតណាមដែល កំពុងវិនិ យោគ ធ្វើអាជីវកម្មនៅឡាវ។តាមលោកថា ក្នុងដំណាក់កាលសមាហរណកម្ម ជាពិសេសគឺពេលវៀតណាមនិងឡាវបានចូលរួមសហគមន៍សេដ្ឋកិច្ច អាស៊ាន អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីពង្រីក នូវឧត្តមភាព ជួយសេដ្ឋកិច្ចប្រទេសទាំងពីរអភិវឌ្ឍន៍៕