VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់
14/04/2017 08:29
(VOV)_នាល្ងាចថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ ឧបនាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាន​ទទួល​ជួប​សន្ទនា​ជាមួយ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោក ស្រីc​។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់  (Nguyễn Nga) (VOV)_នាល្ងាចថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ ឧបនាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​ទទួល​ជួប​សន្ទនា​ជាមួយឯក អគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Wendy Matthews​។ នៅក្នុងជំនួប នេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យ ភាគីទាំងពីរ​បង្កើនការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ចំពោះបណ្ដាយន្តការទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​​និងវិនិយោគ ។ ឧបនាយក រដ្ឋមន្រ្តីគ៏បានស្នើឲ្យប្រទេសទាំងពីរបន្ត សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ជាពិសេសគឺ កិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Wendy Matthews បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៦។​ ឯកអគ្គរដ្ឋទូត Wendy Matthews បានឲ្យដឹងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ន​របស់ វៀតណាមសំដៅរៀបចំយ៉ាងល្អចំពោះដំណើរទស្សនកិច្ចនៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់ នារយៈពេលខាងមុខ ក៏ដូចជារៀបចំយ៉ាងជោគជ័យ APEC ឆ្នាំ ២០១៧ ជំរុញបណ្ដា វិស័យសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូ​លើគ្រប់វិស័យ​វៀតណាម នូវែលហ្សេឡង់ ក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ៕