ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទទួលជួបប្រធានតំណាង UNDP Kamal Malhotra
12/04/2017 08:29
(VOVworld) - នារសៀលថ្ងៃទី១១ មេសា នៅរដ្ឋធានី ហាណូយ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Phạm Bình Minh បានទទួលជួប សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធាន តំណាង UNDP ប្រចាំនៅវៀត ណាមលោក Kamal Malhotra។
ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ស្ដាំ)ទទួលជួប សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម លោក Kamal Malhotra (រូបថត៖VOV) (VOVworld) - នារសៀលថ្ងៃទី១១ មេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀត ណាមលោក Kamal Malhotra។នៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អះអាងថា អ.ស.បជានិច្ចកាលជាផ្នែកមួយយ៉ាងសំខាន់ក្នុងគោលនយោបាយកិច្ច ការបរទេសឯករាជ្យ ម្ចាស់ការ ពហុទិសនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់ វៀតណាម។លោក Pham Binh Minh មានគោលបំណងថា អ.ស.បបន្តពង្រីកតួនាទី របស់ខ្លួនក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ ជួយឧបត្ថម្ភប្រទេសនានាក្នុងនោះមានវៀតណាមអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ រីឯខ្លួនវិញ លោក Kamal Malhotra អះអាងថា អ.ស.បនឹងសហការជាមួយវៀត ណាមក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី៤០ទិវាវៀតណាមចូលរួមអ.ស.ប (ថ្ងៃទី២០ កញ្ញា)។លោករូបនេះក៏បានសង្កត់ធ្ងន់ថា នឹងខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអ.ស.បនិងវៀតណាម តាមនោះជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕
Related






