ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ចាំបាច់ត្រូវផ្លាស់ប្ដូរសកម្មភាពពន្លឿនពាណិជ្ជកម្ម
07/07/2015 07:57
(VOVworld) - សកម្មភាពពន្លឿនពាណិជ្ជកម្មចាំបាច់ ត្រូវផ្លាស់ប្ដូរថ្មី ក្នុងនោះប្រមូលផ្ដុំជួយឧបត្ថម្ភចំពោះ មុខទំនិញនាំចេញស្នូលដោយ ផ្សាភ្ជាប់ទៅនឹងចលនា ជនវៀតណាមប្រើប្រាស់ទំនិញវៀតណាមនៅក្នុង ប្រទេស។
លោក Hoang Trung Hai ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ជូនតំណាង នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (រូបថត៖VGP) (VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍ ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១របស់នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រោមឱវាទក្រសួងឧស្សាហពាណិជ្ជកម្មដែលបានប្រព្រឹត្តទៅនា រសៀលថ្ងៃទី៦ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ សកម្មភាពពន្លឿនពាណិជ្ជកម្មចាំបាច់ត្រូវ ផ្លាស់ប្ដូរថ្មីក្នុងនោះ ប្រមូលផ្ដុំជួយឧបត្ថម្ភចំពោះមុខទំនិញនាំចេញស្នូលដោយ ផ្សាភ្ជាប់ទៅនឹងចលនា ជនវៀតណាមប្រើប្រាស់ទំនិញវៀតណាមនៅក្នុងប្រទេស។លោក Hoang Trung Hai បានស្នើរឲ្យនាយកដ្ឋានពន្លឿនពាណិជ្ជកម្មនាពេលខាងមុខ គប្បីពង្រីកតួនាទីជា ស្ថាប័នជួយរដ្ឋាភិបាល ក្រសួងឧស្សាហពាណិជ្ជកម្មកសាង យន្តការ គោលនយោ បាយប្រកបដោយប្រសិទ្ធិភាពសំដៅជំរុញសកម្មភាព ពន្លឿនពាណិជ្ជកម្មនៅក្នុង និងក្រៅប្រទេស៕
Related
More




