ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអាជីវករអាមេរិក
10/09/2015 08:04
(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅទីស្ដីការរដ្ឋា ភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អាជីវករអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅសឹង្ហបុរីលោក Kirk Wagar ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អាជីវករអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសឹង្ហបុរីលោក Kirk Wagar ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមនាបច្ចុច្បន្នត្រូវបានវាយតំលៃជាទី កន្លែងទាក់ទាញការវិនិយោគធំនៅអាស៊ាននិងជាទីផ្សារពោរពេញទៅដោយ សក្ដានុភាពសំរាប់ទំនិញនាំចេញ កែឆ្នៃ។វៀតណាមក៏កំពុងចរចារអំពីកិច្ចព្រម ព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដោយសង្ឃឹមថា នឹងបើកចេញ ឱកាសជាច្រើនសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគទ្វេភាគីវៀតណាមអាមេរិក។ លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូអាជីវករអាមេរិកថតរូបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូត Kirk Wagar បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មអាមេរិកនៅសឹង្ហបុរី ភាគច្រើន បានសំដែងគោលបំណងបើកទូលាយការវិនិយោគនៅតំបន់អាស៊ាន និងទីមកដល់លេខមួយដែលគេជ្រើសរើសនោះគឺវៀតណាម។លោក Kirk Wagar សង្ឃឹមថា ដោយមានការសន្យាកែលំអរបរិយាកាសវិនិយោគអាជីវកម្ម បង្កលក្ខ ណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម នាពេលខាងមុខនឹងមានអង្គភាពអាជីវ កម្មអាមេរិកជាច្រើនមកវិនិយោគនៅវៀតណាម៕
Related






