ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា
16/10/2015 08:15
(VOVworld) - លោក Pham Binh Minh បានវាយតំលៃ ខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាររវាងគណៈប្រតិភូ អធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយគណៈកម្មា ធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងប្រធានគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ាលោក U Mya Win (រូបថត៖VGP) (VOVworld) - នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការប្រឆាំង អំពើពុករលួយម៉ីយ៉ាន់ម៉ាលោក U Mya Win នារសៀលថ្ងៃទី១៥ តុលា ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលនៃជំនួបចរចាររវាងគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមជា មួយគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា។លោក Pham Binh Minh បាន អះអាងថា ការងារអធិការកិច្ច ដោះស្រាយការប្ដឹង តវ៉ានិងបង្ការប្រឆាំងអំពើពុករ លួយត្រូវបានចាត់ទុកជាភារកិច្ចសំខាន់និងជាអាទិភាពចម្បងមួយដើម្បីវៀតណាម កសាងនីតិរដ្ឋសង្គមនិយមជាមួយខឿនរដ្ឋាបាលជំនាញនិងទំនើប។លោក Pham Binh Minh បានអះអាងថែមទៀតថា វៀតណាម នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបតិ្តការលើច្រើន វិស័យរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ រដ្ឋមន្រ្តី U Mya Win មានគោលបំណងថា នាពេលខាងមុខ អធិការកិច្ច រដ្ឋាភិបាលវៀតណាមនឹងចែករំលែកជាច្រើនថែម ទៀតជាមួយភាគីម៉ីយ៉ាន់ម៉ានូវ បទពិសោធន៍ក្នុងការងារបង្ការប្រឆាំងអំពើពុក រលួយ៕
Related






