VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន
20/08/2015 09:50
(VOVworld) - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានវាយតំ លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរ ទទួលបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ជាពិសេសគឺការដែលភាគីទាំងពីរបាននាំចេញវិធាន ការថ្មីជាច្រើនដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការលើច្រើនវិស័យ
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad Hussain B.Sial​ (រូបថត៖Vietnamplus) (VOVworld) - នៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad  Hussain B.Sial នារសៀលថ្ងៃទី១៩ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន វាយតំលៃខ្ពស់ចំ ពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរទទួលបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ ជាពិសេសគឺការដែលភាគីទាំងពីរបាននាំចេញវិធាន ការថ្មីជាច្រើន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការលើច្រើនវិស័យក៏ដូចជា ទទួលបានការ យល់ដឹងរួមអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោក Pham Binh Minh មានគោលបំណងថា ភាគីទាំងពីរនឹងបន្ត សហប្រតិបតិ្តការ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងខ្ពស់ជាងកំរិត៥០០លានដុល្លាអាមេរិក នាបច្ចុប្បន្ន។ រីឯអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad Hussain B.Sial បានអះអាងជាថ្មី ម្ដងទៀតថា ប៉ាគីស្ថានមានគោលបំណងប្រទេសទាំងពីរបន្តសហការយ៉ាងស្អិត រមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការតំបន់និងអន្តរជាតិ ក៏ដូចជារួមវិភាគ ទានក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅទ្វីប អាស៊ីផងដែរ។ នាព្រឹកថ្ងៃដដែល ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ វៀតណាមនិងប៉ាគីស្ថាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung និងសមភាគីប៉ាគីស្ថានលោក Amjad Hussain B.Sial បានធ្វើសហអធិបតី កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទីមួយនៅទីក្រុងហាណូយ៕