VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ខេត្តCa Mauត្រូវជំរុញខ្លាំងការរៀបចំ រចនាសម្ព័ន្ធកសិកម្មឡើងវិញ
29/07/2014 08:53
(VOVworld) - នារសៀលថ្ងៃទី២៨ កក្កដា ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Vu Van Ninh ដឹកនាំក្រុមការងារ នៃរដ្ឋាភិបាល បានមានដំណើរទស្សនកិច្ចនៅឃុំ Khanh An ស្រុក U Minh ខេត្ត​ Ca Mau ភាគខាងត្បូងវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ខេត្តCa Mauត្រូវជំរុញខ្លាំងការរៀបចំ រចនាសម្ព័ន្ធកសិកម្មឡើងវិញ
(VOVworld) - នារសៀលថ្ងៃទី២៨ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ដឹកនាំក្រុមការងារនៃរដ្ឋាភិបាល បានមានដំណើរទស្សនកិច្ចនៅឃុំ Khanh An ស្រុក U Minh ខេត្ត​ Ca Mau ភាគខាងត្បូងវៀតណាម។នៅទីនេះ លោក Vu Van Ninh និងក្រុមការងារបានត្រួតពិនិត្យការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី និងទៅទស្សនារោងចក្រផលិតដីគីមី Ca Mau នៅភូមិភាគឃុំ Khanh An។លោក Vu Van Ninhបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើភាគហ៊ុនបនីយកម្មគម្រោងការដីគីមី Ca Mau ប៉ុន្តែលោក​ចាត់ទុកថា ក្រុមហ៊ុនត្រូវដាក់ចេញដំណើរការផលិតកម្មឲ្យសមស្រប ទៅនឹងការផ្លាស់ប្ដូររបស់តំលៃការនាំចូលរូបនាតុដើម ព្រមទាំងដោះស្រាយល្អសិទ្ធិ ផលប្រយោជន៍របស់អង្គភាពអាជីវកម្មនិងអ្នកប្រើប្រាស់។ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Van Ninh ដឹកនាំក្រុមការងារនៃរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅខេត្ត​ Ca Mau នៅពេលត្រួតពិនិត្យការអនុវត្តកម្មវិធីកសាងជនបទថ្មីនៅឃុំ Khanh Anលោកឧបនាយក រដ្ឋមន្រ្តី Vu Van Ninh បានរំលឹកតំបន់ ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង វិញ អនុវត្តការផ្សារភ្ជាប់ផលិតកម្ម និងជំរុញការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការ ផលិកសិកម្មទៀតផង៕