VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បញ្ជាណែនាំរបៀប ផ្លាស់ប្ដូរថ្មីការធ្វើអាជីវកម្មកសិផល
04/04/2015 08:42
(VOVworld) - លោកបានបញ្ជាណែនាំថា ដំបូងបង្អស់ ដើម្បីសុក្រិតគំរោង ការណ៍ ត្រូវប្រមូលផ្ដុំសំរាប់ក្រុម កសិផលចំនួន៤នោះគឺ អង្ករ បន្លែនិងផ្លែឈើ ការ ចិញ្ចឹមសត្វនិងជលផល
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បញ្ជាណែនាំរបៀប ផ្លាស់ប្ដូរថ្មីការធ្វើអាជីវកម្មកសិផល
មុខទំនិញបន្លែនិងផ្លែឈើរបស់វៀតណាម (VOVworld) - នាថ្ងៃទី៣ មេសា នៅទីស្ដីការរដ្ឋាភិបាល បន្ទាប់ពីស្ដាប់ក្រសួងឧស្សា ហពាណិជ្ជកម្មឧទ្ទេសនាមអំពីគំរោងការណ៍ផ្លាស់ប្ដូរថ្មីរបៀបធ្វើអាជីវកម្មកសិផក ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានចាត់ទុកថា នេះគឺគំរោង ការណ៍ពិបាកប៉ុន្តែមានតំលៃដ៏ធំធេង ដោយហេតុនេះ ទាមទាការប្រមូលផ្ដុំគំនិត របស់ ក្រសួងទាក់ទិននានា។លោកបានបញ្ជាណែនាំថា ដំបូងបង្អស់ដើម្បីសុក្រិត គំរោងការណ៍ ត្រូវប្រមូលផ្ដុំសំរាប់ក្រុមកសិផលចំនួន៤នោះគឺ អង្ករ បន្លែនិងផ្លែឈើ ការ ចិញ្ចឹមសត្វនិងជលផល ពីព្រោះនេះជាបណ្ដាក្រុមមុខទំនិញត្រូវជួបប្រទះហានិ ភ័យខ្ពស់ ដោយបំរ៉ែបំរួលនានារបស់ទីផ្សារ។លោកក៏បានចាត់ទុកថា នាបច្ចុប្បន្ន បណ្ដា អង្គភាពអាជីវកម្មកំពុងមានទិន្នាការវិនិយោគចូលក្នុងវិស័យកសិកម្មច្រើន ជាង ហើយ នេះជាឱកាសដើម្បីសុក្រិតការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្ម អភិវឌ្ឍន៍ខឿនកសិកម្ម ទំនើប១ដោយមានផលិតផលមានគុណភាពខ្ពស់ មាន កិត្យានុភាពលើទីផ្សារ៕