VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបឧបនាយក រដ្ឋមន្រ្តីសឹង្ហបុរី
26/09/2018 10:56
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលជួបឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Teo Chee Hean និងលោកជំទាវដែលអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិង ប្រជាជនវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបឧបនាយក រដ្ឋមន្រ្តីសឹង្ហបុរី
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Teo Chee Hean (រូបថត៖ TTXVN)  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចាត់ទុកថា នេះជាមនោសញ្ចេតនាដ៏ពិសេសនៃទំនាក់ទំនងក្នុងនាមជាអ្នកជិត ខាងនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក៏ដូចជាការគោរពរាប់អានរបស់ឧបនាយករដ្ឋមន្រ្តីលោក Teo Chee Hean និង លោកជំទាវចំពោះប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវផងដែរ។         នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Teo Chee Hean បាន វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធ ផលនានាដែលវៀតណាមដណ្ដើមបានក្នុង រយៈពេលកន្លងទៅផងដែរ។ លោក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្ររដ្ឋាភិបាល សឹង្ហបុរីក្នុងការទទួលតំណែងប្រធានអាស៊ានឆ្នាំ២០១៨ ព្រមទាំងមានគោល បំណងថា វៀតណាមនឹងទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០២០៕