ឧបនាយករដ្ឋមន្រ្តីវៀតណាមផ្ញើរលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មី
09/04/2015 11:10
(VOVworld) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥ លោក ឧបនាយករដ្ឋមន្រ្តីមានគោលបំណងថា ជនរួមជាតិនិង ព្រះសង្ឃខ្មែរ បន្តពង្រីកប្រពៃ ណីដ៏ល្អប្រសើរ និង សមិទ្ធិផលដែលទទួលបាន ខំប្រឹងប្រែងជំនះពុះពារ លើការលំបាក សកម្មធ្វើការនិងផលិតកម្ម កសាងជីវភាពរស់នៅដ៏កសម្បូរហូរហៀនិងសុភមង្គល៕

(VOVworld) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានផ្ញើរលិខិតអបអរសាទរសហគមន៍ជនរួមជាតិខ្មែរទាំងមូលនៅវៀតណាម។ ក្នុងលិខិត លោក Vu Van Ninh ប្រធានគណៈកម្មការទទួលបន្ទុក តំបន់ Nam bo ខាង លិច បានលើកច្បាស់ថា នាឆ្នាំកន្លងទៅនិងបណ្ដាខែដើមឆ្នាំនេះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់នានានៅតំបន់វាលទំនាបទន្លេ Cuu Long បន្ត លាតត្រដាងអនុវត្ត វិធានការជាច្រើនសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ ជីវភាពរស់នៅខាង សម្ភារៈនិងស្មារតីផងសំរាប់ប្រជាជន។រួមជាមួយប្រទេសទាំងមូល ជនរួមជាតិនិង ព្រះសង្ឃជាជនជាតិខ្មែរ បានមានការួមវិភាគទានជាក់ស្ដែងជាច្រើន ក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥ លោក ឧប នាយករដ្ឋមន្រ្តីមានគោលបំណងថា ជនរួមជាតិនិងព្រះសង្ឃខ្មែរ បន្តពង្រីកប្រពៃ ណីដ៏ល្អប្រសើរ និងសមិទ្ធិផលដែលទទួលបាន ខំប្រឹងប្រែងជំនះពុះពារលើការ លំបាក សកម្មធ្វើការនិងផលិតកម្ម កសាងជីវភាពរស់នៅដ៏កសម្បូរហូរហៀនិង សុភមង្គល៕
Related






