ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong
31/10/2015 07:30
(VOVworld) - លោក Nguyen Xuan Phuc បានលើកសរ សើរបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុង Hai Phong ដោយបានខំប្រឹងប្រែងអនុវត្តន៍ព្រមៗគ្នាគោលការណ៍ ធំៗរបស់ មជ្ឈឹមក៏ដូចជាទីក្រុងផងដែរ។
លោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong (រូបថត៖VGP) (VOVworld) - នាព្រឹកថ្ងៃទី៣១ តុលា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong ភាគឦសាន វៀតណាមអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីក្រុង។លោក Nguyen Xuan Phuc បានលើកសរសើរបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុង Hai Phong ដោយ បានខំប្រឹងប្រែងអនុវត្តន៍ព្រមៗគ្នាគោលការណ៍ធំៗរបស់ មជ្ឈឹមក៏ដូចជាទីក្រុងផង ដែរ។ជាពិសេសគឺការដែលមហាសន្និបាតបក្សភាគ ទីក្រុងអាណត្តិ២០១៥-២០២០ បានដាក់ចេញគោលដៅកសាង Hai Phong ក្លាយ ទៅជាមជ្ឈមណ្ឌលសេវាកម្ម ឧស្សា ហកម្មធំមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច សមុទ្រនៃទូទាំងប្រទេស ព្រមទាំងជាមជ្ឈ មណ្ឌលអប់រំបណ្ដុះបណ្ដាល សុខាភិ បាលនិងវិទ្យាសាស្ត្របច្ចេកវិទ្យានៃតំបន់ឆ្នេរ សមុទ្រភាគខាងជើងវៀតណាមផង ដែរ៕
Related






