VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមVu Van Ninhអញ្ចើញទៅជូនពរបុណ្យចូលឆ្នំាថ្មីជនរួមជាតិខ្មែរNam Bo
05/04/2012 10:52
(VOVworld)-នាព្រឹកថ្ងៃទី៥មេសា នៅទីក្រុង Can Tho វៀតណាម ថ្លែងមតិក្នុងពិធីជួបមុខជាមួយតំណាង ជាង ៥០០នាក់ ជាថ្នាក់ដឹកនាំនៃបណ្តាខេត្ត ក្រុង នៅNam Bo ខាងលិច
ឧបនាយករដ្ឋមន្រ្តីវៀតណាមVu Van Ninhអញ្ចើញទៅជូនពរបុណ្យចូលឆ្នំាថ្មីជនរួមជាតិខ្មែរNam Bo
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជូនអំណោយព្រះសង្ឃ (រូបថតៈ chinhphu.vn) (VOVworld)-នាព្រឹកថ្ងៃទី៥មេសា នៅទីក្រុង Can Tho វៀតណាម ថ្លែងមតិក្នុងពិធី ជួបមុខជាមួយតំណាងជាង៥០០នាក់ ជាថ្នាក់ដឹកនាំនៃបណ្តាខេត្ត ក្រុង នៅNam Bo ខាងលិចក៏ដូចជាបណ្តាព្រះសង្ឃ កម្មាភិបាល សិក្សានុស្សិសជនជាតិខែ្មរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីឆ្នាំ២០១២ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ប្រធានគណៈកម្មាធិការ ទទួលបន្ទុក Nam Bo ខាងលិចបានអះអាងថា៖ ក្នុងរយៈពេលកន្លងទៅ ជីវភាពរស់ នៅរបស់ជនរួមជាតិត្រូវបានកែលំអ។ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)           ឧបនាយករដ្ឋមន្រ្តីក៏បានសំណូមពរបណ្តា ក្រសួងផ្នែកមជ្ឈឹម បន្តរួមផ្សំ ជាមួយតំបន់ យកចិត្តទុកដាក់ដល់ជនរួមជាតិច្រើនថែមទៀត ដើម្បីជនរួមជាតិ ទទួលបុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅ សប្បាយរិករាយ។ឧបនាយករដ្ឋមន្រ្តីVu Van Ninh ក៏មានគោលបំណងចង់ឲ្យជនរួមជាតិខែ្មរ បន្តពង្រីកស្មារតីសមាគ្គីប្រកៀក ស្មារួមជាមួយរដ្ឋអំណាចតំបន់ ជំនេះពុះពារលើភាពក្រីក្រ អភិវឌ្ឍន៌សេដ្ឋកិច្ច គ្រួសារ កសាងផែនមហាសមាគ្គីជនជាតិ៕