ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាប្រធានគណៈកម្មាធិការសហប្រតិបត្តិការមេគង្គ JCCI
28/10/2015 09:46
Vovworld-នាថ្ងៃទី២៧តុលានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាប្រធានគណៈកម្មាធិការសហប្រតិបត្តិការមេគង្គ JCCI (vccinews.vn) Vovworld-នាថ្ងៃទី២៧តុលានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយលោក Yoichi Kobayashi ប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ សភាពាណិជ្ជកម្មនិង ឧស្សាហកម្មជប៉ុន (JCCI) ដឹកនាំគណៈប្រតិភូអង្គភាពអាជីវកម្មជប៉ុនបំពេញទស្សន កិច្ចនៅវៀតណាម។ នៅទីនេះ លោក Hoang Trung Hai មានបំណងអង្គភាពអាជីវកម្ម នៃភាគីទាំងពីរបន្តមានការអភិវឌ្ឍន៍ថ្មីក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគ ពិសេស គឺក្នុងផ្នែកឧស្សាហកម្មអាទិភាពក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការវៀតណាម-ជប៉ុន។ រីឯលោក Yoichi Kobayashi បានឲ្យដឹងថា គោលដៅនៃគណៈប្រតិភូ JCCI មកវៀតណាមគឺធ្វើការជាមួយស្ថាប័នវៀតណាម បន្តពិនិត្យបរិយាកាសវិនិយោគហេដ្ឋានរចនាសម្ព័ន្ធនៅមណ្ឌលឧស្សាហកម្មមួយ ចំនួនដើម្បីវិនិយោគ ពិសេសគឺក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ៕
Related






