VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោក
25/07/2016 10:42
(VOVworld)-នាព្រឹកថ្ងៃទី២៥កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុក
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោក
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកលោកស្រី Victoria Kwakwa (រូបថតៈ TTXVN) (VOVworld)-នាព្រឹកថ្ងៃទី២៥កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយ លោក ស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុក តំបន់អាស៊ី-ប៉ាស៊ី ហ្វិក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung មានបំណង ថា ក្នុងឋានៈថ្មី លោកស្រីនឹងបន្តការជួយឧបត្ថម្ភ សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ ប្រទេសនានាក្នុងតំបន់ ក្នុងនោះមានវៀត ណាម។​លោក Trinh Dinh Dung បានអះ អាងថា វៀតណាមជានិច្ចកាល យក ចិត្តទុកដាក់លើការប្រើប្រាស់ប្រកបដោយប្រ សិទ្ធិភាពនូវប្រភពប្រាក់កម្ចី របស់សហគមន៍អន្តរជាតិនិយាយរួមនិងធនាគារពិភព លោកនិយាយដោយ ឡែក ព្រមទាំងបង្កើនរាល់ដំណោះស្រាយនៃការឃ្លាំមើលនិង ប្រើប្រាស់ ប្រភពទុននេះ៕