ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញចូលរួមពិធីប្រគល់កិត្តនាមផ្កាយ Khue ឆ្នាំ២០១៧
15/04/2017 08:33
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ សម្ព័ន្ធសមាគម software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម(Vinasa) បានរៀបចំពិធីប្រគល់កិត្តនាមផ្កាយ Khue សម្រាប់ផលិតផល សេវា software បច្ចេកវិទ្យាព័ត៌មានចំនួន៦៤

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ចើញថ្លែងមតិនៅក្នុងពិធី (រូបថតៈ Vân Anh/VOV) (VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ សម្ព័ន្ធសមាគម software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម(Vinasa) បានរៀបចំពិធីប្រគល់កិត្តនាមផ្កាយ Khue សម្រាប់ផលិតផល សេវា software បច្ចេកវិទ្យាព័ត៌មានចំនួន៦៤និងរំលឹកខួប លើកទី១៥នៃទិវាបង្កើតសមាគមផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋ មន្ត្រី លោក Vu Duc Dam បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបាន សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងនោះមាន ផ្នែកបច្ចេកវិទ្យាព័តមាន។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំសង្ឃឹមថា ពានរង្វាន់ផ្កាយ Khue នឹងបន្តជាប្រភពលើកទឹកចិត្តដ៏ធំធេង សម្រាប់បុគ្គលទាំងអស់និងសហគ្រាសមានចំណង់ចំណូលចិត្តមានការច្នៃប្រឌិតថ្មី អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងបើកទូលាយការប្រើប្រាស់ក្នុងសង្គមនិងឆ្ពោះទៅទី ផ្សារអន្តរជាតិ។ នាពេលខាងមុខ រដ្ឋាភិបាលនឹងរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន នានា ក្នុងនោះមាន Vinasa ផងដែរ”។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ផ្នែក software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀត ណាមមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ជាពិសេស តាំងពីឆ្នាំ២០១៥ វៀតណាមឈរ ជួរមុខអំពីសន្ទស្សន៍សេដ្ឋកិច្ចប្រើប្រាស់ចល័តក្នុងចំណោមប្រទេសអាស៊ានអភិវឌ្ឍន៍ ខ្លាំងបំផុតទាំង៦ផងដែរ៕
Related






